• Banner Banner Banner Banner Banner Banner
  • Messi ឈ្នះពាន Ballon d’Or ជាលើកទី៧ ខណៈ Pulellas ឈ្នះពានផ្នែកនារី
    បាល់ទាត់អន្តរជាតិ 2 months ago 193 Views

    បរទេស៖ Lionel Messi បាន​ទទួលស្គាល់​ថា ការ​ឈ្នះពាន​ Copa America ជាមួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ ប្រហែល​ជា​កត្តា​កាត់សេចក្តី​ទៅលើ​រូប​គេក្នុងការ​ឈ្នះពាន​បាល់​មាស Ballon d’Or ផ្នែក​បុរស ជាលើក​ទី​៧ ក្រោយពី​បាន​ជួប​ឆ្នាំដ៏​ជ្រួល​ច្របល់ ស្រប​ពេល​ដែលកីឡាការិនីអេ​ស្ប៉ាញ Alexia Putellas បាន​ឈ្នះ​ពាន​បាល់​មាស​ផ្នែក​នារី​។

    ស្ថិតក្នុង​​វ័យ​៣៤​ឆ្នាំ Messi បានយកឈ្នះ​គូ​ប្រកួត​​ជាច្រើននាក់​​ដូច​ជា Robert Lewandowski និង Karim Benzema ដើម្បី​ឈ្នះ​ពាន​​នេះ ក្នុង​កម្ម​វិធី​ដ៏​មហា​ឡារឹក កាលពីថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​ប៉ា​រីស ខណៈ​ដែល​​បច្ចុប្បន្ន​ជា​ទីក្រុង​នេះ ត្រូវ​បាន​ Messi ចាត់ទុក​ថា ជា​ផ្ទះ​របស់​គេ ក្រោយពី​បាន​ចាក​ចេញពីក្លិប Barcelona ទៅកាន់​ក្លិប Paris Saint-Germain កាលពីខែ​សីហា​។ បើ​ទោះ​បី​​រូប​គេ​ចាក​ចេញពីក្លិប Barcelona ទាំង​ទឹកភ្នែក និង​បាន​ចាប់​ផ្តើម​អាជីពក្នុង​ប្រទេស​បារាំង​ក៏ដោយ ការ​កាត់សេចក្តី​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​​ជាច្រើន​ទូ​ទាំង​ពិភព​លោក បាន​ផ្តល់​ពិន្ទុ​ឲ្យ​រូប​គេ​ឈ្នះ​ពាន​បាល់​មាស ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់ទីន ឈ្នះពាន​អន្តរ​ជាតិ​ជាលើកដំបូង​របស់ពួកគេ បើ​គិត​​​ចាប់​តាំងពីឆ្នាំ​១៩៩៣​។

    Messi ដែល​បាន​ឈ្នះពានបាល់​មាស Ballon d’Or ជាលើក​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១៩​ នៅមុន​ពេល​រង្វាន់នេះ ត្រូវ​បាន​លុប​ចោលកាលពីឆ្នាំមុន ដោយសារ​តែ​ការ​ឆ្លង​រាត​ត្បាត​នៃ​វីរុសកូវីដ ១៩​។ Messi ក៏​បាន​ឈ្នះពាននេះ ក្នុងឆ្នាំ​២០០៩, ២០១០, ២០១២ និង​ក្នុងឆ្នាំ​២០១៥ ផងដែរ​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts