• Banner Banner Banner Banner Banner Banner
  • កីឡាករ Man Utd ២រូបលើកពេលចង់ចាកចេញក្រោយមានឱកាសបង្ហាញខ្លួន
    បាល់ទាត់អន្តរជាតិ 1 week ago 1104 Views

    បរទេស៖ Anthony Martial និង Donny van de Beek ទាំងពីររូបមានផែនការលើកពេលការចង់ចាកចេញពីក្លឹប ក្រោយពី លោក Ole Gunnar Solskjaer ត្រូវក្លឹបបញ្ចប់តួនាទីពីតំណែងជាគ្រូបង្វឹកឈុតធំកាលពីថ្ងៃអាទិត្យរួចមក។

    Man Utd star believes he can be Euro giants' perfect solution; asks for exit

    ទាំង Martial និង Van de Beek គឺមានការតស៊ូ​ដើម្បី​ទទួលបានឪកាសលេងទៀងទាត់ក្រោមការដឹកនាំរបស់លោក Solskjaer សម្រាប់ការចាប់​ផ្តើម​រដូវកាលនេះនិងមានទំនាក់​ទំនង​យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ចេញពី Old Trafford ។ ទោះយ៉ាងណាកីឡាករទាំងពីរមានឪកាសបង្ហាញខ្លួនចូលលេងជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Michael Carrick ក្នុងការប្រកួត Champions League កាលពីថ្ងៃអង្គារ ខណៈMan.Utd បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់​ពី​បានផ្តួលម្ចាស់ផ្ទះ Villareal  ក្នុងលទ្ធផល២ទល់និង០។បច្ចុប្បន្នលោក Carrick នឹងបន្តដឹកនាំក្រុមដំបូងខណៈ​ក្លឹបកំពុង​សម្លឹង​រកអ្នកចាត់ការបណ្ដោះអាសន្នសម្រាប់ដឹកនាំការប្រកួតជាបន្តទៀត ហើយជាចុងក្រោយនេះ អតីតគ្រូបង្វឹក Barcelona លោក Ernesto Valverde កំពុងស្ថិតក្នុងជម្រើសដែលម្ចាស់ជើងឯកអង់គ្លេស២០សម័យលើកយកមកពិភាក្សា។

    Anthony Martial rejected Manchester United exit as Ole Gunnar Solskjaer  blocked Donny van de Beek move, while failed Kieran Trippier deal seeing  Diogo Dalot stay

    ក្រៅពីកីឡាករទាំងពីររូបខាងលើនេះនៅមានដូចជា Dean Henderson, Eric Bailly, Alex Telles និង Diogo Dalot ក៏ត្រូវបានជឿថាកំពុងតាមដានមើលពីឪកាសនៃការចូលលេងបានទៀងទាត់រឺយ៉ាងណានៅប៉ុន្មានសប្តាហ៍ខាងមុខនេះ មុន​ពេល​ធ្វើការសម្រេចចិត្តលើអនាគតរបស់ពួកគេផងដែរនោះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts