• Banner Banner Banner Banner Banner Banner
  • លោក Conte ព្រួយបារម្មណ៏ស្ថានភាពរបួសកីឡាករឆ្នើមមុនជំនួបនៅ Europa League
    បាល់ទាត់អន្តរជាតិ 1 week ago 631 Views

    បរទេស៖ គ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham  លោក Antonio Conte មានការព្រួយបារម្ភថាសមាជិកក្រុមដ៏សំខាន់ គឺខ្សែការពារ Cristian Romero នឹងត្រូវអវត្តមានមិនអាចជួយក្រុមមួយរយៈពេលជាមួយនឹងរបួសភ្លៅធ្ងន់ធ្ងរ ។

    Antonio Conte: Tottenham boss says Cristian Romero injury is 'serious' but  has no January transfer plans yet | Football News | Sky Sports

    កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានប៉ះទង្គិចរបួសខាងលើកំលុងពេលបង្ហាញខ្លួនជួយក្រុមជម្រើសជាតិវគ្គ ជម្រុះWorld Cup ជាមួយប្រទេសប្រេស៊ីល និងមិនមានវត្តមាននោះទេពេលTottenham ផ្តួល Leeds United កាលពីថ្ងៃអាទិត្យ។

    Player Analysis: Cristian Romero — The Rugged Beneath the Skin | by Chun  Hang | Corner Kick | Medium

    ពត៌មានដំបូងឡើយគឺបានអះអាងថា Romero និង ប្រឈមមុខនឹងបញ្ហាមិនអាចចូលលេងបានរយៈពេល ៣ សប្តាហ៍។ ប៉ុន្តែឆ្លើយតបបញ្ហានេះគ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Conte បានផ្តល់ព័ត៌មាន មុនការប្រកួត Europa Conference Leagueនៅថ្ងៃព្រហស្បត្ត៏ ជាមួយក្រុម NS Mura ថាៈ Cristian Romero នៅរង់ចាំការ​ស្កេន​មួយ​ផ្សេង​ទៀតនិងរង់ចាំចម្លើយពីគ្រូពេទ្យ។ និយាយការពិត ខ្ញុំគិតថារបួសរបស់គាត់គឺធ្ងន់ធ្ងរ​ដូច្នេះយើងត្រូ​វ​រង់​ចាំ។ ខ្ញុំ​មិនដឹងថាត្រូវប្រើពេលច្រើនប៉ុណ្ណានោះទេដើម្បីព្យាបាលអោយជាសះស្បើយទេ។ ប្រាកដណាស់របួស​របស់​​​គា​ត់​​​គឺធ្ងន់ធ្ងរជាង Giovani Lo Celso ឬ Dane Scarlett ទៅទៀត។ Lo Celso ត្រូវបានគេរំពឹងថានឹងអវត្តមានម្តងទៀតក្នុងសប្តាហ៍នេះ ខណៈដែល Scarlett បានរងរបួសក​ជើង​អំឡុងពេលសម្រាកអន្តរជាតិដូចគ្នា៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts