• Banner Banner Banner Banner Banner Banner
  • Real Madrid ចង់បានកីឡាករវ័យក្មេង Man City លេងខ្ចីជើងនៅ Porto មករួមក្រុម
    បាល់ទាត់អន្តរជាតិ 1 week ago 1343 Views

    បរទេស៖ Real Madrid កំពុងតាមឃ្លាំមើលយ៉ាងជិតដិតទៅលើកីឡាករ Pedro Porr ដោយត្រៀមធ្វើការចរចារ ផ្ទេរយក ខ្សែការពារក្លឹប Man. City ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅពេលបញ្ចប់រដូវកាលនេះ ។ កីឡាករវ័យ ២២ ឆ្នាំបានចូលរួមជាមួយ Man City ពីក្លឹប Girona ក្នុងឆ្នាំ ២០១៩ ប៉ុន្តែនៅមិនទាន់បង្ហាញ​ខ្លួន​សម្រាប់​​ឈុតធំជម្រើសដំបូងនិងបានចំណាយពេលលេងខ្ចីជើងជាមួយក្លឹបReal Valladolid និងចុងក្រោយគឺ Sporting Lisbon ។

    Real Madrid monitoring Pedro Porro

    Sporting មានជម្រើសក្នុងការចុះហត្ថលេខា Porro លើកិច្ចសន្យាជាអចិន្ត្រៃយ៍នៅឆ្នាំក្រោយសម្រាប់ កីឡាករ​ជម្រើសជាតិអេស្ប៉ាញរូបនេះ។ទោះបីជាបែបនេះក្តីប្រភពពីគេហទំព័រ  Mundo Deportivo បានលើក​ឡើងថា​ក្លឹប​ជើង​ឯកChampion League ១៣សម័យ Real Madrid មានបំណងចុះហត្ថលេខានាំយក ខ្សែការពារស្លាប​ស្តាំថ្មី​រូបនេះ ដើម្បីមកប្រកួតប្រជែងជាមួយ Dani Carvajal សម្រាប់ជម្រើស១១នាក់ដំបូង ។

    Transfer News Central в Twitter: "Manchester City defender Pedro Porro,  currently on loan at Sporting CP, is attracting interest from Real Madrid.  (AS) https://t.co/1dH4hJuWgo" / Twitter

    Porro បានស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៤ ដងក្នុងការបង្ហាញខ្លួន ៥២ លើក​សម្រាប់ក្រុម Sporting នៅគ្រប់ការប្រកួតទាំងអស់។ សម្រាប់រដូវកាលនេះPorro បង្ហាញខ្លួនបាន ១៥ ដង រួមទាំងការបង្ហាញខ្លួនចំនួន ៤ លើកក្នុងក្របខ័ណ្ឌ Champions League ដោយរកបាន២គ្រាប់និងAssist ២លើក ផងដែរ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts