• Banner Banner Banner Banner Banner Banner
  • (មានវីដេអូ) Goncalves រកបានគ្រាប់បាល់ ខណៈ Sporting ទម្លាក់ Dortmund ដើម្បីទៅវគ្គ១៦
    បាល់ទាត់អន្តរជាតិ 1 week ago 119 Views

    បរទេស៖ ខ្សែបម្រើ Pedro Goncalves បាន​ស៊ុត​បាល់​បញ្ចូល​ទី​២គ្រាប់ ខណៈ​ដែលក្រុម Sporting Lisbon បាន​ផ្តួល​ក្រុម​នៅ​សល់​សមា​ជិក​ត្រឹមតែ​១០​នាក់ Borussia Dortmund ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃ​ពុធ ដើម្បី​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League និង​បញ្ចប់ក្តី​សង្ឃឹម​របស់ក្រុមអាល្លឺម៉ង់ ក្នុងការ​ឈាន​ទៅ​វគ្គ​បន្ត។

    ក្រុម Sporting រក​បាន​គ្រាប់បាល់​ច្រើន​ជាង​២​គ្រាប់ ដែលពួក​គេ​ត្រូវការ​​ជា​ចាំ​បាច់​ដើម្បី​ឈាន​ទៅ​វគ្គ​​១៦​ក្រុម​ចុងក្រោយ ជាលើក​ដំបូង​បើ​គិ​ត​ចាប់​តាំងពី​រដូវកាលឆ្នាំ​២០០៨-២០០៩ បន្ទាប់​ពីក្រុម Ajax ដែល​ឈរ​​លេខ​១​ក្នុងពូល C​។ ការរង​បរាជ័យ​នៅក្រៅ​ទឹកដីមួយនេះ មានន័យ​ថា ក្រុម​ឈរលេខ​៣ Dortmund ត្រឹម​តែ​​អាច​សង្ឃឹម​ធ្លាក់​ទៅ​លេងក្នុងក្រប​ខ័ណ្ឌ Europa League ប៉ុណ្ណោះ​។ ក្រុម​ជើង​ខ្លាំង​របស់​អាល្លឺ​ម៉ង់មួយនេះ បាន​បន្ត​បង្ហាញ​ពី​ភាពទន់ខ្សោយ​របស់ខ្លួន ដោយ​សារ​តែ​ការ​អវត្តមាន​របស់ខ្សែ​ប្រយុទ្ធ Erling Braut Haaland​​។

    ខ្សែ​ប្រើ​ស្លាប Goncalves របស់ Sporting ដែលក៏​រក​បាន​គ្រាប់បាល់បញ្ចូល​ទី​២​គ្រាប់​​ក្នុង​ពេលក្រុម​ខ្លួន​​ផ្តួលក្រុម Besiktas ក្នុងលទ្ធផល ៤-០ នោះ គួរ​តែ​អាច​បញ្ចប់​ដោយ​ការ​រក​បាន​៣​គ្រាប់ ប៉ុន្តែ គ្រាប់បាល់​ប៉េណាល់ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​គេ​ត្រូវ​បាន​សង្គ្រោះ​ មុន​នឹង Pedro Porro បន្ថែម​បញ្ចូល បន្ទាប់​ពី​បាល​ផ្លាត​មក​វិញ​៕

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts