• Banner Banner Banner Banner Banner Banner
  • (មានវីដេអូ) Man City, PSG និង Real ដឹកដៃគ្នាទៅវគ្គ១៦ក្រុមចុងក្រោយ
    បាល់ទាត់អន្តរជាតិ 1 week ago 127 Views

    បរទេស៖ ក្រុម Manchester City បានផ្តួល Paris Saint-Germain ក្នុងលទ្ធផល ​២-១ កាលពីថ្ងៃពុធ ប៉ុន្តែ ក្រុម​ទាំង​២ បាន​ឈាន​ទៅវគ្គ​១៦ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌ Champions League ដូចគ្នា រួម​​ជាមួយនឹងក្រុម Real Madrid និង Inter Milan ដែរ​។

    ខ្សែ​ប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់ទីក្រោយ​ពីការ​បញ្ជូន​បាល់​របស់ Bernardo Silva នៅនាទី ទី​៧៦ ដើម្បី​កាត់សេចក្តីក្នុងការ​ប្រកួត​ដ៏​ស្វិត​ស្វាញ នាកីឡដ្ឋាន Etihad ក្រោយពី​ Raheem Sterling បាន​រក​គ្រាប់បាល់​តាមស្មើ​របស់ Kylian Mbappe​។ ក្រុម Man City របស់​លោក Pep Guardiola ដែលជា​ជើង​​ឯក​រង​កាលពី​រដូវកាលមុន នឹង​ត្រូវ​បញ្ចប់ដោយការ​ឈរលេខ​១ក្នុងពូល A ស្រប​ពេល​ដែល PSG ឈាន​ទៅ​វគ្គ​បន្តក្នុងនាម​ជាក្រុម​ឈរលេខ​២ បើ​ទោះ​បី​​រង​បរា​ជ័យក៏ដោយ ដោយ​សារ​តែក្រុម RB Leipzig បានផ្តួលក្រុម Club Brugge ៥-០ នៅ​បែលហ្ស៊ិក​​។

    ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ស៊ុត​បាល់​បញ្ចូលទី​​ក្នុងរយៈពេល​ត្រឹម​តែ​ប៉ុណ្ណោះ ក្រោយពី​ត្រូវ​បាន​​​រក​ឃើញ​ថា មាន​កំហុសដោយ​តុលា​ការ​ប្រទេស​បារាំង ក្នុងករណី​គំរាម​គំហែង ក្នុង​ពេលដែល Real Madrid បានផ្តួលក្រុម Sheriff Tiraspol ៣-០ ដើម្បី​ទៅ​វគ្គ​បន្ត​។ ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ Real វិល​ទៅឈរលើ​កំពូល​តារាង​នៃពូល D ដោយនាំមុខ​២ពិន្ទុ​លើ​ក្រុមឈរ​លេខ​២ Inter Milan ដែល​ក៏​បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផង​ដែរ បន្ទាប់ពី​ផ្តួលក្រុម Shakhtar Donetsk ២-០​៕

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts