• Banner Banner Banner Banner Banner Banner
  • Man. Utd ចង់បានខ្សែបម្រើវ័យក្មេង Barcelona មកជំនួសតំណែង Paul Pogba
    បាល់ទាត់អន្តរជាតិ 1 week ago 861 Views

    បរទេស៖ Man. United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ Barcelona មក​ជំនួស​កន្លែង​របស់ Paul Pogba ។ក្រុមបិសាចក្រហមនៅឡើយទទួលបានលើការ យល់ព្រមជាមួយកិ​ច្ចសន្យា​​ថ្មី​សម្រា​ប់​​កីឡាករអន្តរជាតិបារាំងវ័យ ២៨ឆ្នាំរូបនេះនៅឡើយ ខណៈ កិច្ចសន្យាបច្ចុប្បន្ន​របស់គាត់​និងផុត​កំណត់​នៅរដូវ​ក្តៅ​ឆ្នាំក្រោយ។ ដូច្នេះប្រសិនជាអ្វីៗមិនអាចបន្តទៅមុខបាន ដោយរលូននោះទេ ក្លឹបនិងត្រូវជួបហានិភ័យ​បាត់​បង់​រូប​គេចេញពីទឹកដិ Old Trafford ដោយឥតគិតថ្លៃ។

    OFFICIAL: Frenkie of Jong will be of drop after the injury his...

    សម្រាប់De Jongមានទំនាក់ទំនងក្នុងការចាកចេញពីទឹកដី Camp Nou ក្រោយពិក្លឹបយក្សកាតាឡានមាន​បំណង​ដាក់លក់កីឡាករអន្តរជាតិហូឡង់រូបនេះក្នុងរង្វង់ទឹកប្រាក់ ៧៥លានផោន។

    Manchester United oo beddelka Paul Pogba ka dhex aragta Kooxda Barcelona…  (Waa kee khadka dhexe ee ay ka doonayso Camp Nou?) - Dalkeyga

    ប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថាក្លឹបនៅអង់គ្លេសក្រៅពី Man United ពួកគេត្រូវប្រឈម​និងត្រៀម​ប្រកួតប្រជែងជាមួយ Man. City និង Liverpool ដើម្បីចុះហត្ថលេខានាំយក កីឡាករវ័យ 24 ឆ្នាំរូបនេះ​នៅ​ពេល​ទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា ២០២២ខាងមុខនេះ។ប្រភពខាងលើបន្តថាៈ Man City បានដេញថ្លៃជាផ្លូវការនៅទឹកប្រាក់រហូតដល់ទៅ៩០ លានអឺរ៉ូ  ខណៈ Liverpool នឹងពិចារណា​ក្នុងការប្រកួត​ប្រជែង​ដើម្បីចង់បានបេក្ខភាពDe Jong មកជំនួស Georginio Wijnaldum ។ សម្រាប់De Jong បច្ចុប្បន្នមានកុងត្រាជាមួយក្លឹបរហូតដល់ ខែមិថុនា ឆ្នាំ ២០២៦ និងបានបង្ហាញខ្លួន១០៧ដង គ្រប់ក្របខណ្ឌប្រកួតទាំងអស់ ក្រោយចាកចេញពីAjaxមកដល់ទឹកដីCamp Nou ក្នុងខែកក្កដា ឆ្នាំ ២០១៩ និងរកបានគ្រាប់បាល់ ៩ គ្រាប់ហើយAssistបាន១៤ដង៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts