• Banner Banner Banner Banner Banner Banner
  • Chelsea ​ចង់ខ្ចីជើងវីរៈបុរសរបស់ខ្លួនពី​ Real Madrid​ មកវិញជាមួយជម្រើសទិញផ្តាច់
    បាល់ទាត់អន្តរជាតិ 1 week ago 5258 Views

    បរទេស៖ Chelsea កំពុងពិចារណានាំយកវីរបុរសរបស់ពួកគេគឺ Eden Hazard មករួមក្លឹបវិញក្នុង កិច្ច​សន្យាខ្ចីជើង។ ខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិក​បានចាកចេញពីក្រុមតោខៀវទៅចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីចំណាយពេល ៩ ឆ្នាំនៅទឹកដីStamford Bridge ដោយបាន​បង្ហាញ​​ខ្លួនចំនួន ៣៥២ប្រកួតនិង ស៊ុតបញ្ចូលទីបាន១១០ គ្រាប់ជាមួយ​តោខៀវ ។​ប៉ុន្តែអាជី​ពនៅ​ទឹក​ដី​អេស្បាញគឺបាន ជួបការលំបាកនិងចាប់ផ្តើមអាជីពមិនទទួលបាន​លទ្ធផលផ្លែផ្កា​និង​ទទួលបា​នជោគ​ជ័យ​ទេដោយសារតែបញ្ហារបួសញ៉ាំញីជានិច្ចជាកាល។

    Real Madrid: Proposing an Eden Hazard loan swap deal with Chelsea

    ទោះបីជាHazard បានវិលត្រលប់មករកភាពប្រក្រតីឡើងវិញក្រោយដោះស្រាយបញ្ហារបួស ក៏ប៉ុន្តែរូប​គេមិនអាចជាប់់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុមគ្រូបង្វឹកអ៊ីតាលីលោកCarlo Ancelloti នៅរដូវកាល​នេះទេ ខណៈ​ការ​រំពឺងពីអនាគតនៅទឹកដីSantiago Bernabeu នៅតែជារឿងមន្ទិលសង្ស័យ។

    Real Madrid to sign Eden Hazard after agreeing a €100m fee with Chelsea |  Real Madrid | The Guardian

    បច្ចុប្បន្នក្រុមជើងឯកChampion League ១៣សម័យកាល Real Madrid មានបំណងចង់​បញ្ចេញ​Hazardដោយ យោងគេហទំព័រ ​​ABC បានចុះផ្សាយថាក្លឹប​យក្សដែលមានមូលដ្ឋាននៅរាជធានី​ប្រទេស​បារាំងមានបំណងលក់ប្រធានក្រុមជម្រើសជាតិបែលហ្សិកជាអចិន្រ្តៃយ៏នៅបញ្ចប់រដូវកាល ស្របពេលក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងគឺChelseaដ៏ត្រៀមដាក់សំណើរខ្ចីជើងHazardនៅ ក្នុងខែមករា ជា​មួ​យនឹងជម្រើសទិញផ្តាច់នៅរដូវក្តៅខាងមុខផងដែរ៕

     

    ប្រភពព័ត៍មាន៖ Sportsmole  

  • Loading...
  • Recent Posts