• Banner Banner Banner Banner Banner Banner
  • Romos ត្រៀមបង្ហាញខ្លួនជាលើកដំបូង ពេល PSG ប៉ះ ក្រុម Man City
    បាល់ទាត់អន្តរជាតិ 2 weeks ago 79 Views

    ខ្សែ​ការ​ពារ​ដ៏​ឆ្នើម​​សញ្ជាតិ​អេ​ស្ប៉ាញ Sergio Ramos អាចនឹង​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​គេ សម្រាប់ក្រុម Paris Saint Germain ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជា​មួយនឹងក្រុម Manchester City នៅ​រាត្រីនេះ​។

    ខ្សែ​ការ​ពារ​វ័យ​៣៥ឆ្នាំ​រូបនេះ មិន​ធ្លាប់​បាន​លេង​សោះ​សម្រាប់ក្រុម​​​​ PSG ​បើគិត​ចាប់​តាំងពី​ផ្ទេរ​មក​ពី​ក្លិប Real Madrid កាលពី​ខែកក្កដា ដោយ​សរ​តែ​បញ្ហា​ត្រង់​សាច់​ដុំ​កំភួន​ជើង​របស់គេ​។

    Ramos ទំនង​ដូច​ជា​ស្ថិត​ជា​កីឡាករបម្រុង​​សម្រាប់ការ​ប្រកួត​រវាងក្រុម​ជើង​ខ្លាំង​ទាំង​២ ក្នុងពូល​នេះ ខណៈ​ដែលកីឡាករ Marquinhos និង Presnel Kimpembe នឹង​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​តំបន់​ខ្សែ​កា​រ​ពារ​កណ្តាល​។ Ramos ចូល​រួម​ជាមួយ​នឹងក្លិប PSG ក្រោយពី​មាន​បទពិសោធ​ជច្រើន ដោយ​បាន​ឈ្នះ​ពាន World Cup ឆ្នាំ​២០១០ ឈ្នះ​ពានក្រប​ខ័ណ្ឌ​អឺ​រ៉ុប​​២លើក និង​ពាន Champions League ចំនួន​៤លើក ជាមួយ​នឹងក្រុម Real​។ Man City កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង ដោយមាន​៩ពិន្ទុ ពោលគឺ​នាំមុខ​១ពិន្ទុ​លើ​ក្រុម PSG ខណៈ​ដែលក្រុម​ Club Brugge របស់​បែលហ្ស៊ិក ដេញ​តាមពីក្រោយ​៤ពិន្ទុ ខណៈ​ដែល​នៅសល់​ការ​ប្រកួត​២លើកទៀត​៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts