• Banner Banner Banner Banner Banner Banner
  • (មានវីដេអូ) Ronaldo ជួយឲ្យ Man United ទៅវគ្គ១៦ក្រុម ខណៈ Bayern ឈ្នះនៅអ៊ុយក្រែន
    បាល់ទាត់អន្តរជាតិ 2 weeks ago 331 Views

    បរទេស៖ ក្រុម​បិសាចក្រហម Manchester United​ បានកក់កៅអី​របស់ពួក​គេក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់​ក្នុង​ពេល​ក្រុម​​ខ្លួន​បានយកឈ្នះ​លើក្រុម Villarreal ក្នុងលទ្ធផល ២-០ កាលពីថ្ងៃ​អង្គារ​។

     

    ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ​អឹ​រ៉ុប​៣​សម័យ​កាល Man United បាន​ឈាន​ទៅ​កាន់ការ​ប្រកួត​​ទី​១​របស់​ខ្លួន បើ​គិត​ចាប់​តាំងពី​ការ​បណ្តេញ​លោក Ole Gunnar Solskjaer ចេញ​កាពី​ចុងសប្តាហ៍​​មុន ខណៈ​ដែល​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​ជ័យ​ជម្នះ​ដើម្បី​សុវត្ថិភាព​ក្នុងការ​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ពូល F​។ ប៉ុន្តែ ពួកគេ​​បាន​ស្ថិតក្រោម​សម្ពាធ​ដ៏ធំ ខណៈ​​ដែលការ​រង​បរា​ជ័យ​នឹង​ធ្វើ​ឲ្យ​ជោគ​វាស​នា​​ចេញពី​ដៃ​របស់គេ​។ លោក Michael Carrick ដែល​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន បាន​ឲ្យដឹងថា៖ «វាមិន​មែន​ជា​លទ្ធផល​សំខាន់​សម្រាប់ខ្ញុំ​ឡើយ​។ វា​ជា​លទ្ធផល​ដ៏សំខាន់សម្រាប់កីឡាករ និង​ក្លិបនេះ​»​។

    គ្រាប់បាល់​របស់ Ronaldo គឺ​ជា​គ្រាប់បាល់ទី​៧៩៩ក្នុង​អាជីព​របស់​គេ និង​ជា​គ្រាប់បាល់​ទី​១៤០​ក្នុងក្រប​ខ័ណ្ឌ Champions League​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់​ overhead kick បញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល Bayern Munich បានយកឈ្នះ ២-១ លើទឹកដីក្រុម Dynamo Kiev បើ​ទោះ​បីមានកីឡាករ​៥នាក់​ជាប់​ចត្តាឡីស័ក​ក៏ដោយ​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts