• Banner Banner Banner Banner Banner Banner
  • ធន់ អៀងឡៃ មិនអស់ចិត្តនឹងការចាញ់ រីឯ អេលីត ចំរើន ព្រួយបារម្ភ ពេលឡើងទៅប៉ះ បឺត សង្ឃឹម នៅវគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 2 weeks ago 45 Views

    កីឡាករជើងខ្លាំង ធន់ អៀនឡៃ បានធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែ ទម្ងន់៥៧គីឡូក្រាម ដោយមិនអស់ចិត្ត ចំណែកអ្នកឈ្នះ អេលីត ចំរើន ហាក់បង្ហាញការបារម្ភពេលឡើងទៅជួប បឺត សង្ឃឹម នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ។


    នៅក្រោយការប្រកួតយ៉ាងតានតឹង និងស្វិតស្វាញចំនួន៥ទឹកពេញ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ចៅក្រមទាំង ៥ នាក់ បានផ្តល់ពិន្ទុឱ្យ អេលីត ចំរើន ឈ្នះលើ ធន់ អៀនឡៃ ដោយពិន្ទុដាច់ គឺ ៥-០ បើទោះបីជាការប្រកួតនេះ ត្រូវបានគេមើលឃើញថា មានភាពប្រទាញប្រទង់គ្នាខ្លាំង ក៏ដោយ។
    សិស្សគណរបស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ធន់ អៀនឡៃ បានហៅការផ្តល់ពិន្ទុនេះថា ជារឿងពិបាកនឹងទទួលយក ហើយជាលទ្ធផល ដែលដូចទៅនឹងអ្វីដែលរូបគេបានគិតទុកមុន គឺបើមិនអាចវ៉ៃ អេលីត ចំរើន ឱ្យសន្លប់ទេ មិនអាចឈ្នះបានឡើយ។
    កីឡាករ ធន់ អៀនឡៃ បាននិយាយក្រោយប្រកាសលទ្ធផលថា៖ «ខ្ញុំចាញ់ មិនអស់ចិត្តទេ ប៉ុន្តែធ្វើម៉េចបើចៅក្រម ផ្តល់ពិន្ទុឱ្យចាញ់បែបនេះ។ លទ្ធផលនេះ គឺដូចខ្ញុំគិតពីដំបូងអ៊ីចឹងថា បើខ្ញុំវ៉ៃគេមិនសន្លប់ទេ គ្មានឱកាសឈ្នះនោះទេ ព្រោះគេជាម្ចាស់ខ្សែក្រវាត់មាស នៅសង្វៀននេះស្រាប់»។
    ជាមួយគ្នានេះ អេលីត ចំរើន ដែលធ្លាប់ឈ្នះខ្សែក្រវាត់មាស ម្តងរួចទៅហើយ នៅលើសង្វៀន PNN នេះ ក៏បានសារភាព មានការពិបាក ក្នុងការយកឈ្នះ ធន់ អៀនឡៃ ផងដែរ។ «ការប្រកួតនេះ ពិតជាតឹងតែងណាស់ ព្រោះ ធន់ អៀងឡៃ ចេញស្នៀតខាងលើច្រើន ហើយខ្ញុំវាយតាមលក្ខណៈប្រយ័ត្នប្រយែងបំផុត ព្រោះខ្ញុំមានបំណងឈ្នះត្រឹមពិន្ទុ ហេតុនេះ ខ្ញុំមិនសម្រុកខ្លាំងទេ ពញរោះខ្លាចភ្លាត់ស្នៀត»។
    តាមរយៈការទម្លាក់ ធន់ អៀនឡៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ អេលីត ចំរើន ត្រូវឡើងជួបជើងខ្លាំង បឺត សង្ឃឹម នៅវគ្គផ្តាច់ព្រ័ត្រ ដែល អេលីត ចំរើន គិតថា ជាការប្រកួតកាន់តែលំបាក ហើយពិបាកនឹងព្យាករណ៍លទ្ធផលទុកមុន។
    សិស្សគណក្លិបបញ្ជាការដ្ឋានអង្គរក្ស អេលីត ចំរើន បាននិយាយថា៖ «ការឡើងទៅជួប បឺត សង្ឃឹម នៅវគ្គផ្តាច់ព្រ័ត្រ វាមិនមែនងាយស្រួលនោះទេ គឺលំបាកប្រកួតណាស់ ព្រោះ បឺត សង្ឃឹម ជាកីឡាករជើងចាស់ សម្បូរបច្ចេកទេសល្អៗ ហើយរឹងមាំថែមទៀត ហេតុនេះខ្ញុំរំពឹងត្រឹម ៥០ ភាគរយប៉ុណ្ណោះ»៕

  • Loading...
  • Recent Posts