• Banner Banner Banner Banner Banner Banner
  • កម្ពុជាពិតជាមានមោទនភាព ចំពោះការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី
    កីឡាផ្សេងៗ 2 weeks ago 50 Views

    មន្រ្តីជំនាញ​ផ្នែកកីឡា​របស់កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​ពិត​ជា​មាន​មោទ​ន​ភាព ចំពោះ​ការ​​ទទួលបានសិទ្ធិជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជនអាស៊ី លើក​ទី៥ ឆ្នាំ​២០២៩ ដោយជោគជ័យ នៅ​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​​អាស៊ី នៅទីក្រុងឌូបៃ ប្រទេស​​អារ៉ាប់រួម នាពេលនេះ។

    ទាំង​នេះ ជាសេចក្តីរាយការណ៍ជូនជនរួមជាតិ របស់​លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ គណៈ​កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ពីទីក្រុងឌូបៃ កាលពី​ថ្ងៃអាទិត្យ គឺ​បន្ទាប់ពី​​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​ជា​ប្រធាន NOCC និងលោក ឃួង ស្រេង អភិ​បាល​​​នៃ​​​គណៈ​អភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ ចំពោះ​ការ​​ទទួល​បាន​សិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​យុវជនអាស៊ី លើក​ទី៥ ឆ្នាំ​២០២៩ នេះ។

    លោក វ៉ាត់ ចំរើន បាន​គូសបញ្ជាក់ថា៖​ «ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធាន NOCC និង​ក្នុង​នាម​ជា​អ្នក​រៀបចំ​​ការ​ប្រកួតកីឡា​យុវជន​អាស៊ី និងឯកឧត្តម ឃួង ស្រេង អភិបាល​​នៃ​គណៈអភិបាលរាជធានីភ្នំពេញ ក្នុង​នាម​ម្ចាស់​ផ្ទះ​រាជធានីភ្នំពេញ ​បាន​ចុះហត្ថលេខា​ជាមួយ​ប្រធាន​ស្តីទី​ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយ​ទទួល​បាន​ការ​អបអរសាទរ​ពី​បណ្តា​ប្រទេស​ដែល​ចូលរួមទាំងអស់»។

    «តំណាងប្រទេសទាំងអស់ នៃទ្វីបអាស៊ី ៤៥ប្រទេស បាន​អបអរ​សាទរ​ជូន​ចំពោះ​ព្រះរាជាណាចក្រកម្ពុជា ដែល​ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នា​ឆ្នាំ​២០២៩ ជាមួយ​នឹង​ការ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ខាង​ផ្នែក​កីឡា ក៏​ដូច​ជា​ការ​អភិវឌ្ឍ និង​សន្តិភាពរបស់កម្ពុជា»។ លោក វ៉ាត់ ចំរើន បាន​ប្រាប់បន្ថែម។

     

    អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​និយាយទៀតថា៖​ «ក្នុង​ពេល​នេះ​មាន​បណ្តា​​ប្រទេសនា​នា ​នឹង​ចូល​រួម​ជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់​ម្ចាស់​ផ្ទះ​កម្ពុជា​យើង ដូច្នេះ​មោទនភាព​នេះ គឺ​បាន​កើត​មាន​ឡើង​ក្រោម​ចក្ខុវិស័យ​ប្រកប​ដោយ​គតិបណ្ឌិត​ដ៏​​ខ្ពង់​ខ្ពស់​​បំផុត​​របស់​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​កម្ពុជា មក​ចូលរួម​ចុះ​ហត្ថលេខា​ទទួល​សិទ្ធិ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​កីឡាយុវជន​ជា​ប្រវត្តិសាស្ត្រប្រចាំអាស៊ីមួយនេះ»។

    «នេះ​ជា​សំណាង​របស់​យុវជន​កម្ពុជា​យើង និង​ជា​សំណាង​របស់​ប្រទេស​កម្ពុជា​យើង ដែល​​ទទួល​​បាន​នូវ​កិត្តិយស កិត្យា​នុភាព​ជាតិ ពេញ​មុខ ពេញ​មាត់ ពេញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ប្រទេស​អារ៉ាប់​ទាំង​អស់ និង​បណ្តាញ​ផ្សព្វ​ផ្យាយ​អន្តរជាតិ បាន​ចូលរួម​ផ្តិត​យក​រូបភាព​ពី​ពិធី​ចុះហត្ថលេខានេះ ទៅ​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភពលោក»។ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ ក្នុងនាមជា​អ្នកជំនាញ​កីឡា ដែលបាន​ចូល​រួម នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​​​​សិទ្ធិ​​​ធ្វើជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​កីឡា​យុវជនអាស៊ី​​នេះ ហើយ​​ប្រតិភូ​កម្ពុជា ក៏​បាន​​ចូល​រួម​មហា​​សន្និបាត​ក្រុម​ប្រឹក្សាកីឡា​អូឡាំពិក​អាស៊ី លើកទី៤០ និង​បំពេញ​ទស្សន​កិច្ចការ​តាំង​ពិ​ពណ៌​អន្តរជាតិ នៅ​​ទីក្រុង​ឌូបៃ នោះ​​ផងដែរ៕

  • Loading...
  • Recent Posts