• Banner Banner Banner Banner Banner Banner
  • Mobile Legends អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ តាមអនឡាញ
    កីឡាផ្សេងៗ 2 weeks ago 68 Views

    នា​កំឡុង​ពេល នៃ​ថ្ងៃ​ឈប់​សម្រាក ក្នុងឱកាស អបអរ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ យុវជន​ជាច្រើន​បានកំពុង​នឹង​កម្សាន្ត​អារម្មណ៍​ តាម​រយៈ​ការ​លេង​កីឡា អេឡិចត្រូនិក​ «Mobile Legends: Bang Bang» នៅ​ផ្ទះ​ជាមួយ​មិត្ត​ភក្តិ ពី​ព្រោះ​តែ​ព្រះ​រាជ ពិធី​បុណ្យ​អុំទូក មិន​ត្រូវ​បាន​ប្រារព្ធ​ ក្នុង​ឆ្នាំនេះ ​ដោយសា​រវិបត្តិកូវីដ-១៩ ហើយជាមួយ​គ្នា​នេះ ពួក​យើង​ក៏​អាច​ចូល​រួមអបអរ​សាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ​តាម​រយៈ Mobile Legend Bang Bang ផងដែរ។ 

    ​ដូចគ្នា​ទៅ​នឹង​​ឆ្នាំ​មុន​ដែរ គឺនៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូកនេះ Mobile Legends: Bang Bang តែងតែរៀបចំ​ព្រឹត្តិការណ៍​ដ៏ធំ​ ដើម្បី​អបអរ​ដល់​ព្រះរាជពិធី​បុណ្យ​ប្រពៃណីជាតិ​ខ្មែរ​សម្រាប់​អ្នក​ដែល​ចូលទៅ​ទស្សនា និង​លេង​កម្សាន្ត​ជាមួយ Mobile Legends: Bang Bang

    Mobile Legends: Bang Bang បាន​អញ្ជើញ​សិល្បករ និង​វិចិត្រករ​ឱ្យ​រចនា​ទូក​ង Mobile Legends ដែល​រំលេច​ខ្លឹមសារ «សហការ ដើម្បី​ជ័យជម្នះ»។ ទូក​ង ​​នេះ ​​​គឺ​​ជា​ការ​​ផ្សា​​ភ្ជាប់​​គ្នា​ រវាង​ស្មារតី​នៃ​អ្នក​ប្រណាំង​ទូក​ប្រពៃណី​ជាតិ​ខ្មែរ​ និង​ស្មារតី​នៃ​កីឡា​អេឡិចត្រូនិក។  វា​មាន​​ន័យ​ថា​ កីឡា​អេឡិចត្រូនិក​នឹង​ជា​មធ្យោបាយ​ថ្មី​មួយ​ សម្រាប់​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណីជាតិខ្មែរ។

    ទូក​មាន​កៅ​អី​ចំនួន ​៥ ដែល​មាន​អត្តពលិក​ ៥​រូប ​ក្នុង​ការ​ប្រកួត​កីឡា Mobile Legends។ វា​ពិតជា​ពិសេស ​ដែល​ទូក​នេះ​ ត្រូវ​បាន​បង្កើត​ឡើង តាម​រចនា​បទ​ប្រពៃណី និង​មាន សមាស​ធាតុរបស់ហ្គេម​នៅ​លើ​ទូក។ ទូកនេះ​ពិត​ជា​ស្រស់​ស្អាត ទាក់​ទាញ​និង​សក្តិសម​នឹង ព្រះរាជ​ពិធី​បុណ្យ​អុំទុកឥត​ខ្ចោះ។

    ទោះបីជា​ មិន​មាន​សកម្មភាព​ប្រណាំង​ទូក​ពិត​ប្រាកដ ​នៅ​ទន្លេចតុ​មុខ​ទល់​មុខ​ព្រះបរមរាជ​វាំង​ឆ្នាំនេះ ​ក៏​ដោយ ក៏​ការ​ប្រកួត Mobile Legends នៅ​តែ​បន្ត​ដំណើរ​ការ។ កំឡុង​ពេល​ព្រះ​រាជ ពិធីបុណ្យ​អុំទូក នឹង​មាន​ការ​ប្រកួត​កម្សាន្ត​តាម​អនឡាញ ហើយ​អ្នក​ឈ្នះ​ពី​ការ​ប្រកួត​នេះ នឹង​មានឱកាស​ចូល​រូម​ក្នុង​ពិធី​បង្ហាញ​ទូក ង របស់ Mobile Legends

    ស្ថិត​ក្រោម​ស្ថានភាព​កូវីដ ដោយ​មាន​ការ​អភិវឌ្ឍន៍សង្គម និងវប្បធម៌​មានវិធី​ជា​ច្រើន ដែល​​​អាច​ឱ្យ​ពលរដ្ឋ​ចូល​រួម​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក។ Mobile Legends បាន​ចាប់​ផ្តើម ជំហាន​​ដំបូងដើម្បី​ដាក់​ចូល​នៅ​វប្បធម៌ និង​ប្រពៃណី​ទៅ​ក្នុង​ហ្គេម ហើយ​ផ្តល់​ជូន​ដល់​អ្នក លេង​អាច​ចូល​រួម​នូវសកម្មភាព​វប្បធម៌​តាម​អនឡាញដ៏​ល្អ​ដែល​មិន​ធ្លាប់​មាន៕

  • Loading...
  • Recent Posts