• Banner Banner Banner Banner Banner Banner
  • គ្រប់សង្វៀនប្រដាល់ ត្រូវបានអនុញ្ញាតឱ្យយកកីឡាករបរទេសមកប្រកួត និងបើកឱ្យមានអ្នកគាំទ្រផ្ទាល់
    ប្រដាល់ក្នុងស្រុក 2 weeks ago 94 Views

    សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បានសម្រេចអនុញ្ញាត​ឱ្យគ្រប់សង្វៀនប្រដាល់ នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ទាំងអស់ អាច​នាំ​យកកីឡាករ​បរទេស មកប្រកួត នៅតាមសង្វៀន​របស់ខ្លួន​ឡើង​វិញ ហើយ​ក៏បាន​អនុញ្ញាត​ឱ្យមានអ្នកទស្សនាផ្ទាល់​ចំនួន​៣០​ភាគរយ នៃ​ចំនួនកៅអី​សរុប នៅ​តាមសង្វៀននីមួយៗ ផងដែរ។

    ការសម្រេច​នេះ គឺ​បន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ ក្រោមការ​ដឹកនាំ​របស់លោក តែម ម៉ឺន បាន​ទទួល​ការឯក​ភាពពី​រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការ​អន្តរ​ក្រសួង ដើម្បីប្រយុទ្ធ​នឹងជំងឺកូវីដ​១៩ លោក ម៉ម ប៊ុនហេង ទៅលើ​សំណើ​របស់សហព័ន្ធ​ផ្ទាល់ ហើយ​ក៏ស្របពេល​ដែលប្រមុខ​ដឹកនាំ​ប្រទេស បានអនុញ្ញាត​ឱ្យ​អ្នក​ដំណើរ ដែល​បាន​ចាក់វ៉ាក់​សាំង​កូវីដ​១៩​ពេញ​លេញ ចូលមក​កម្ពុជា ដោយមិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ផងដែរ។

    យ៉ាងណាក៏ដោយ សម្រាប់​ការអនុញ្ញាត​ឱ្យគ្រប់សង្វៀនប្រដាល់ ​នាំ​យកកីឡាករ​បរទេស មកប្រកួត និង​​អនុញ្ញាត​ឱ្យមានអ្នកទស្សនាផ្ទាល់​ចំនួន​៣០​ភាគរយនេះ ត្រូវ​អនុវត្តនូវ​វិធាន​ការ​មួយ​​​ចំនួន តាមការ​ណែនាំ​របស់ក្រសួងសុខាភិបាល ក្នុង​អ្នក​ចូល​រួម ត្រូវ​មានអត្តសញ្ញាណ័ណ្ណ និង​ប័ណ្ណចាក់វ៉ាក់សាំងជំងឺកូវីដ ត្រូវវាស់កម្តៅ សំអាត​ដៃ​នឹង​អាល់កុល ត្រូវ​រក្សាគម្លាត​២ម៉ែត្រ និងត្រូវពាក់ម៉ាស​ជា​ប្រចាំ។

    ​​        ការ​​ឱ្យមានអ្នកទស្សនាផ្ទាល់​ នៅតាមសង្វៀន​ប្រដាល់​ចំនួន​៣០​ភាគរយ នៃ​ចំនួន​កៅអី​សរុប តាម​តាមសង្វៀន​នីមួយៗ​នេះ ត្រូវបាន​អនុញ្ញាត​ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​តទៅ ហើយ​​សហព័ន្ធ​កីឡាប្រដាល់គុន​ខ្មែរ មានការជឿជាក់ និងសង្ឃឹម​យ៉ាងមុតមាំ​ថា ប្រធាន​គ្រប់គ្រង​សង្វៀន​ប្រដាល់ នៅ​តាម​ស្ថានីយទូរទស្សន៍ទាំងអស់ និង​អនុវត្តវិធានការ​ តាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល បាន​ល្អ ដើម្បី​ឱ្យ​ដំណើរការ​បើក​ឱ្យ​មាន​អ្នកទស្សនា​ចូល​រួម​ផ្ទាល់​នេះ ធ្វើទៅ​បានរលូត និងប្រកបដោយសុខសុវត្ថិភាព៕

  • Loading...
  • Recent Posts