• Banner Banner Banner Banner Banner Banner
  • ម៉ាង ព្រហ្មម៉ាញ និង វី សម្ភស្ស ត្រូវវ៉ៃ២ដង ក្នុងថ្ងៃតែមួយ ដើម្បីរកអ្នកឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ
    ប្រដាល់ក្នុងស្រុក 3 weeks ago 60 Views

    កីឡាករ​ជម្រើស​ជាតិប្រដាល់សកល ​ម៉ាង ​ព្រហ្មម៉ាញ ​និង ​វី ​សម្ភស្ស​ សុទ្ធតែ​ត្រូវ​ប្រឈម​ការ​ប្រកួត​ដ៏លំបាក ព្រោះ​​ពួកគេ ត្រូវបាន​កំណត់​ឱ្យ​ប្រកួតចំនួន​២ដង ក្នុង​ថ្ងៃតែមួយ ដើម្បី​រក​អ្នក​ឈ្នះ​ម្នាក់ទៀត ក្នុងចំណោមអ្នកទាំង​២ ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី Ultimate Boxing Championship និង​ដណ្តើម​ប្រាក់​លាន។

    ​សម្រាប់ការ​ប្រកួត ដែល​ត្រូវធ្វើនៅ​ថ្ងៃ​អាទិត្យ​នេះ អាច​ចាត់ទុក​ថា ជា​ការ​ប្រកួត​ដ៏គួរ​ឱ្យចាប់អារម្មណ៍ និង​ប្លែក​ខុស​ពី​រៀង​ដង​ផងដែរ ខណៈបេក្ខភាព ម៉ាង ព្រហ្មម៉ាញ និង វី សម្ភស្ស ត្រូវ​ដាក់​ឱ្យ​ប្រកួត​២​ដង ក្នុងថ្ងៃ​តែមួយនោះ ដោយ​ក្នុង​នោះ អ្នកទាំង​២​នេះ ត្រូវប្រកួត​គ្នា​សិន ហើយ​បន្ទាប់មក វី សម្ភស្ស ត្រូវបន្ត​ទៅជួប ទូច ដេវីដ រីឯ ម៉ាង ព្រហ្មម៉ាញ ត្រូវ​ប្រកួតជាមួយ សែត សារឹត។

    ការកំណត់​លក្ខខណ្ឌ​ឱ្យប្រកួតបែប​នេះ ក៏​ព្រោះ​ថា គណៈកម្មការ ចង់​បញ្ចប់ការ​ប្រកួតវគ្គជម្រុះ មាន​ត្រឹម​៤នាក់នេះ ឱ្យ​ចប់ទៅតាម​កាល​វិភាគ បាន​កំណត់ ដើម្បី​រក​អ្នក​មាន​ពិន្ទុ​ខ្ពស់ជាង​គេ​២​នាក់ ឡើង​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ហើយ​គិតត្រឹមពេលនេះ ទូច ដាវីដ ដែល​បាន​ឈ្នះ សែត សារឹត និង ម៉ាញ ព្រហ្មម៉ាញ នោះ បានកក់​កៅអី នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ស្វ័យវត្តិ​ហើយ ចំណែកបេក្ខភាព អាច​ជា​ វី សម្ភស្ស ឬ ម៉ាង ព្រហ្មម៉ាញ។

    យ៉ាង​ណា​ក៏​ដោយ ម៉ាង ព្រហ្មម៉ាញ ហាក់មិនសង្ឃឹមនោះទេ ក្នុងការ​ប្រជែងជាមួយ វី សម្ភស្ស។ ព្រហ្មម៉ាញ បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​សូវ​សង្ឃឹម​ច្រើន​ទេ ពេល​​ប៉ះ​ជា​មួយ ​វី ​សម្ភស្ស។ ទោះ ខ្ញុំ​ធ្លាប់​ឈ្នះ វី សម្ភស្ស ​ប៉ុន្តែ​​សព្វ​ថ្ងៃនេះ ​គេ​ល្អ​ជា​មុន ​និងវ៉ៃ​​ចេញបាន​​លឿន​ ដៃ​ធ្ងន់​ណាស់​ ហើយបើ​ ចាញ់ វី សម្ភស្ស ​ខ្ញុំ​នឹង​ធ្លាក់ចេញពីការប្រកួតនេះ  ទៅខ្ញុំ អាច​យក​​ឈ្នះ​ សែត ​សារឹត ក្នុង​ជំនួបចុងក្រោយក៏​ដោយ»។​

    ចំណែក វី ​សម្ភស្ស​ ក៏បាន​បង្ហាញការ​បារម្ភ​ខ្លាំង​ផងដែរ សម្រាប់ការ​ប្រកួត​២ដង ក្នុង​ថ្ងៃ​តែមួយនេះ។ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ​ពី​បញ្ហា​កម្លាំង​ ​ពិសេស​​ក្រោយ​​ប្រ​កួត​ជា​មួយ ​ម៉ាង​ ព្រហ្ម​ម៉ាញ​ ខ្ញុំ​​ត្រូវបន្ត​ទៅ​​ជួប​ ទូច​ ដេវីដ ក្នុង​ថ្ងៃ​តែមួយ ដែល​​មិន​មែន​ងាយ​ស្រួល​នោះ​ឡើយ​។ ទោះ​យ៉ាងណា ​បើ​ខ្ញុំ​ឈ្នះ​ ម៉ាង ព្រហ្ម​ម៉ាញ​ គឺ​អាច​បាន​ឡើង​​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​បានហើយ ហើយ​ខ្ញុំសង្ឃឹម​ថា អាចធ្វើបាន​»។​

    ​ ទាក់ទង​ការ​ដាក់​ឱ្យ វី សម្ភស្ស និង ម៉ាង  ព្រហ្មម៉ាញ ប្រកួត​២​ដង ក្នុងថ្ងៃ​តែមួយនេះ លោក​ ប៊ុយ ​សុភ័ណ្ឌ​ អ្នក​គ្រប​គ្រង​កម្ម​វិធី​ប្រ​កួត​នេះ បាន​​និយាយ​ថា​៖ ​«ការ​ធ្វើ​បែបនេះ ដើម្បី​បង្គ្រប់​តាម​រូប​មន្ត​វិល​ជុំ ​ឱ្យ​​បាន​៣​ប្រ​កួត ​ក្នុង​កីឡាករ​ម្នាក់ៗ​ ​ដើម្បី​សរុប​ពិន្ទុ រក​អ្នក​ឈ្នះ​​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​នៅ​សប្តាហ៍​ទី​៤ ​តែ​ម្តង​ ហើយ​​ការ​ប្រ​កួត​នេះ ​មិន​ខុស​ច្បាប់ ​ឬខុស​លក្ខខណ្ឌ​នោះ​ទេ​ ​ព្រោះ​ប្រដាល់​សកល​ ក្នុង​កម្ម​វិធី​នេះ​ ក្នុង​មួយ​ប្រ​កួត ​មាន​តែ​៣​ទឹក ​អ៊ីចឹង២​ប្រកួត ស្មើ​​៦​ទឹក​ប៉ុណ្ណោះ​»៕

  • Loading...
  • Recent Posts