• Banner Banner Banner Banner Banner Banner
  • មិនដាច់ស្រេចទេ ពេលនេះ វង្ស ណយ សុំវ៉ៃ ១ស្មើជាមួយ ព្រំ សំណាង ខណៈការវ៉ៃ១ទល់៣ រកមិនឃើញអ្នកឈ្នះ
    ប្រដាល់ក្នុងស្រុក 1 month ago 199 Views

    កីឡាករ​ធ្លាប់​មាន​ឈ្មោះ​ល្បី វង្ស ណយ ហាក់មិនអស់​ចិត្ត ចំពោះ​ការ​ប្រកួត​ម៉ាសហ្វៃ​រុំអំបោះ​ឆៅ ​១​ទល់​​៣​នាក់ ជាមួយ ព្រំ សំណាង នោះ​ទេ ដោយ​រូបគេ បានសុំ​ទៅ​កាន់​អ្នក​រៀបចំ​ការ​ប្រកួត នៅ​សង្វៀន​ថោន ដើម្បីបាន​វ៉ៃ ១​ស្មើជាមួយ ព្រំ សំណាង វិញ​ម្តង ហើយ សំណាង ក៏​បានបើក​ចិត្ត ទទួល​យកនូវសំណើ ការ​ប្រកួត​១​ស្មើ តាម​លក្ខណៈ​ម៉ាសហ្វៃ​នេះ ផងដែរ។

    តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ព្រំ សំណាង បានព្យាយាម​ទប់ទល់​ជាមួយ ឡុង សុវណ្ណឌឿន យ៉ាង​ល្អ សម្រាប់​ការ​ប្រកួត​៣​នាទីដំបូង មុនពេល​រូបគេ បានបន្តទៅ​ជួប វង្ស ណយ សម្រាប់​៣នាទីបន្ទាប់ ហើយ​តាម​រយៈការ​ប្រកួត​នោះ វង្ស ណយ បាន​ព្យាយាម​ចូល​វាយ​កែង និងកណ្តាប់​ដៃ ទៅ​លើ ព្រំ សំណាង ដោយ​ចង់​ផ្តួល​ឱ្យ​សន្លប់ ដើម្បី​យក​ប្រាក់រង្វាន់បន្ថែម តែ​​ការមានពេលប្រកួត ត្រឹម​៣នាទី រូបគេ មិនអាច​ធ្វើ​ទៅបាន​នោះ​ឡើយ។

    ចំណែក​ ម៉ាជ សុខរ៉ា ដែល​ចូល​ខ្លួន​មក​ប្រកួត​ក្រោយ​គេ ជាមួយ ព្រំ សំណាង ​នោះ ត្រូវបាន​ សំណាង វាយកែង​បណ្តាលឱ្យ​បែក មុន​ពេល​រូបគេ បាន​ទទួលរងការ​បុក​កែង​ចូល​មុខ​ពេញ បណ្តាល​ឱ្យ​សន្លប់។ ព្រំ សំណាង បាន​ទទួលប្រាក់រង្វាន់​២០០​ដុល្លារ សម្រាប់ការ​ផ្តួល ម៉ាជ សុខរ៉ា ឱ្យ​សន្លប់នេះ ប៉ុន្តែ​គេ​មិន​បានឈ្នះ នៅ​ក្នុង​ការ​ប្រកួត ១ទល់​៣នាក់​នេះទេ គឺ​តាមត្រឹមស្មើគ្នា ទៅតាម​បទបញ្ជា ដែលបាន​កំណត់ គឺ​បើ ព្រំ សំណាង មិនអាច​ផ្តួល​អ្នកទាំង​៣​នេះ ឱ្យសន្លប់ ត្រូវស្មើ​គ្នា។

    ជាមួយ​លទ្ធផល​មិនដាច់ស្រេច​នេះ អ្នក​ប្រដាល់​មាន​មុខ​របរ​ជា​អ្នកលក់ងៀតក្របី វង្ស ណយ ហាក់មិនអស់ចិត្តនោះទេ ហើយនៅ​ក្រោយការ​ប្រកួតនេះបានបញ្ចប់ ​រូបគេ​បានស្នើសុំ​ទៅអ្នក​រៀបចំ​ការ​ប្រកួត​នៅសង្វៀន​ថោន​នេះ ដើម្បី​អាច​ផ្គូផ្គង​រូបគេ ឱ្យបាន​ប្រកួត​១ស្មើ​ជាមួយ ព្រំ សំណាង នា​ពេល​ខាងមុខ​នេះ។

    ឆ្លើយ​តប​ទៅនឹង​សំណើនេះ ព្រំ សំណាង ដែល​មានស្នាមពក នៅ​លើ​ផ្ទៃ​មុខ និង​មាន​​ស្ថាន​ភាពហេវហត់ខ្លាំង សម្រាប់ការ​ប្រកួត​៩នាទី​ ដោយ​វ៉ៃ​ជាមួយកីឡាករ​៣នាក់ផ្សេងៗ​គ្នា​នេះ បាន​និយាយ​ថា៖​ «វង្ស ណយ ចង់​ជួប​ខ្ញុំ​ ដោយ​ឱ្យ​ប្រាប់​ទៅ​អ្នក​ផ្គូផ្គង ចាប់គូ​ឱ្យវ៉ៃ​១ស្មើ​ជាមួយខ្ញុំ ហើយ ម៉ាជ សុខរ៉ា ក៏ចង់​ជួបខ្ញុំ​ម្តងទៀត ផងដែរ ប៉ុន្តែ​ដោយសារ ម៉ាជ សុខរ៉ា ទើបតែមានរបួសបែក អ៊ីចឹងសូមដាក់ឱ្យខ្ញុំ​ជួបជាមួយ វង្ស ណយ មុន​ទៅ»៕  ​

  • Loading...
  • Recent Posts