• Banner Banner Banner Banner Banner Banner
  • សាលី អ៊ូមើត ដណ្ដើមបានលេខ១ ក្នុងការប្រកួតម៉ូតូទឹកពានរង្វាន់ជើងឯកអាស៊ី នៅថៃ
    កីឡាផ្សេងៗ 1 month ago 115 Views

    កីឡាករជម្រើសជាតិកម្ពុជា និងជា​ម្ចាស់មេដាយមាស​កីឡាអាស៊ី សាលី អ៊ូមើត ​ដណ្តើម​បាន​ចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ ប្រណាំង​ម៉ូតូទឹក​ពាន​រង្វាន់ជើងឯក​អាស៊ី Jet Ski Pro Tour 2021 ក្រោយ​ឆ្លង​កាត់​ការប្រ​កួត ដ៏​ស្វិតស្វាញ កាល​ពី​ថ្ងៃទី៣០ និងទី​៣១ ខែ​តុលា នៅប្រទេសថៃ។

    កីឡាករ សាលី អ៊ូមើត បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ក្រោយ​ការ​ប្រកួត បានបញ្ចប់ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​ថា៖​ «ជំរាប​សួរ​ពុក​ម៉ែ​បងប្អូន ​ការ​ប្រកួត​​ម៉ូតូ​​ទឹក​ពាន​រង្វាន់​​ជើង​អាស៊ី ​បាន​ចប់​រួច​រាល់​ហើយ ​នៅ​ថ្ងៃ​នេះ​ ហើយ​កីឡាករ​ជម្រើស​ជាតិ​ម៉ូតូ​ទឹក​កម្ពុជា​ សាលី​ អ៊ូមើត​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​1 លើ​​វិញ្ញាសា​ Pro am ski modified អរគុណ​សម្រាប់​ការ​គាំទ្រ​»។

    ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត បានឱ្យ​ដឹងទៀត​ថា ការប្រកួត ម៉ូតូ​ទឹក​អន្ដរ​ជាតិ​នេះ មាន​៥ប្រទេសចូលរួម រួម​មានកម្ពុជា ឡាវ អា មេរិក អាល្លឺម៉ង់ និង​ម្ចាស់ផ្ទះថៃ ហើយ​កម្ពុជា បាន​បញ្ចូន​កីឡាករម៉ូតូទឹក​ជម្រើស​ជាតិ ចំនួន​៥នាក់ ទៅ​ចូល​រូម​ ក្នុង​នោះ​មាន ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ផ្ទាល់។

    យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត​២​ថ្ងៃ​នេះ មានតែ​កីឡាករ សាលី អ៊ូមើត ម្នាក់​ទេ ដែល​ដណ្តើម​បាន​លេខ​១ លើ​វិញ្ញាសា Pro Am Ski Modified​រីឯ​ប្អូន​ជីដូន​មួយ​របស់គេ មូស្ដាន ដែល​ប្រកួត​លើ​វិញ្ញាសា​នេះ​ដែរ ទទួលបានលេខ​៦ បន្ទាប់ពី​រូបគេ​ជួប​បញ្ហា​ប៉ះ​ទង្គិច​ជាមួយគូប្រជែង ក្នុងការប្រកួតជុំទី៣។ ចំណែក​កីឡាករវ័យក្មេង ៣រូបផ្សេងទៀត ទទួល បាន​ត្រឹម​លេខ៦ និងលេខ៧ ប៉ុណ្ណោះ។

    តាមការបញ្ជាក់របស់កីឡាករ សាលី អ៊ូមើត បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍ប្រណាំង​ម៉ូតូ​ទឹក Jet Ski Pro Tour 2021 នេះ បាន​បែងចែកការប្រកួតជា​៤ដំណាក់កាល ឬ​៤ជុំធំៗ ដោយ ជុំទី១ ទើបបញ្ចប់ការប្រកួត កាលពីល្ងាច​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ចំណែក​ជុំទី២ គ្រោង​ប្រ​កួត នាថ្ងៃទី ២០-២១ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ហើយ​ជុំទី៣ និងជុំទី៤ គណៈកម្មការរៀបចំការប្រកួត នៅ​មិនទាន់​កំណត់ កាលបរិច្ឆេទប្រកួត នៅឡើយ​ទេ៕

  • Loading...
  • Recent Posts