• Banner Banner Banner Banner Banner Banner
  • ព្រំ សំណាង ត្រូវដាក់ឱ្យវ៉ៃ ១ទល់៣នាក់ រីឯការប្រកួតដណ្តើមប្រាក់លាន មានដល់២ប្រភេទទម្ងន់
    ប្រដាល់ក្នុងស្រុក 1 month ago 127 Views

    ដើម្បី​​អបអរ​គម្រប់​ខួប​​២​ឆ្នាំ នៃ​ការ​បង្កើតកម្ម​វិធីម៉ាសហ្វៃកម្ពុជា (Mas Fight Cambodia) ​នៅ​ថ្ងៃអាទិត្យ​នេះ សង្វៀនថោន ព្រមទាំង​គណៈ​កម្មការ​បច្ចេកទេស​​របស់​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​​និង​តំណាង​ក្រុម​ហ៊ុន​ឧបត្ថម្ភ ​បាន​សម្រេច​បង្កើតឱ្យ​​មានការ​​ប្រ​កួត​មួយ​ដ៏​អស្ចារ្យ​ មិន​ធ្លាប់មាន គឺ​ដាក់​កីឡាករ​១នាក់ វ៉ៃ​ទល់​​៣នាក់​ ចំណែក​ការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លា​ន ដែល​កន្លងមក ធ្លាប់មានតែ​១​ប្រភេទ​ទម្ងន់ តែ​លើកនេះ បាន​ដាក់ឱ្យ​ប្រកួត នៅ​លើប្រភេទ​ទម្ងន់​ ២​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែមួយ ហើយ​ក៏​បន្ថែម​ដោយគូ​ម៉ាសហ្វៃ ១ ទល់​១ ចំនួន១​គូ​ទៀត ផងដែរ។

    ​        តាម​គណៈ​កម្មការប្រកួត ​បាន​ឱ្យ​ដឹង​ថា ការ​ប្រកួតម៉ាសហ្វៃ ១​ទល់៣នាក់ ​ គឺ​​កីឡាករ ​ព្រំ​ សំណាង​ ត្រូវ​វ៉ៃ​​តទល់​ជាមួយ​កីឡាករ​៣​នាក់​ មាន ​ម៉ាជ ​សុខរ៉ា, ​​ឡុង​ សុវណ្ណឌឿន​ និងកីឡាករ ​វង្ស ​ណយ ​ដែល​ការ​ប្រ​កួត​ដ៏​ប្លែក​នេះ​ តម្លៃ​ខ្លួន​កីឡាករ​តួ​ឯក ​ព្រំ ​សំណាង​ បាន​កើន​ដល់​ ៦០០​ ដុល្លារ​ ហើយ​​បើ​​វ៉ៃ​ដៃ​គូ​ឱ្យ​​សន្លប់ នឹង​​ទទួល​បាន​ប្រាក់​បន្ថែម​ទៀត​។​

    ចំពោះលក្ខខណ្ឌ​នៃ​ការ​ប្រកួត គឺ​ភាគី​ម្ខាង ដែល​មាន​កីឡាករ​៣នាក់ ត្រូវ​ចូល​វ៉ៃម្នាក់​៣​នាទី ជាមួយ ព្រំ សំណាង តែ​បើអ្នកទី១ សន្លប់ មុន​៣នាទី អ៊ីចឹង​នាទី នៅ​សល់ ត្រូវ​ធ្លាក់​ទៅលើ​អ្នក​បន្ទាប់ ឬ បូក​នាទី​នៅ​សល់ ជាមួយ​៣នាទី ដែលគេ​ត្រូវ​ប្រកួត ហើយ​បើ ព្រំ សំណាង អាច​វ៉ៃ​ឱ្យ​កីឡាករណា​ម្នាក់ ក្នុងចំណោម ម៉ាជ ​សុខរ៉ា, ​​ឡុង​ សុវណ្ណឌឿន​ និង ​វង្ស ​ណយ​ រាប់​ចំនួន​២​ដង ត្រូវ​ចាត់ទុក​ថា សន្លប់ តែ​បើវ៉ៃ​ឱ្យ​រាប់បានតែ​ម្តង ឬ​មិនបាន​វ៉ៃ​ឱ្យ​រាប់ អ៊ីចឹង​ពេល​អ្នក​ថ្មី ចូល​វ៉ៃ ត្រូវ​គិត​សាជាថ្មី គឺ​មិន​បូកបញ្ចូលការ​រាប់​ទៅ​លើ​កីឡាករ​ទី​១ ជាមួយ​កីឡាករ​ទី​២ ឬ​ទី​៣ នោះ​ទេ។

    ជាមួយគ្នា​នេះ ព្រំ សំណាង លុះ​ត្រា​តែផ្តួល ម៉ាជ ​សុខរ៉ា, ​​ឡុង​ សុវណ្ណឌឿន​ និង ​វង្ស ណយ ឱ្យ​សន្លប់​ទាំង​៣នាក់ ទើប​ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ តែ​បាន​សន្លប់ត្រឹម​២នាក់ ចាត់ទុក​ថា ស្មើ​គ្នា តែ​មាន​សិទ្ធបាន​ប្រាក់រង្វាន់​បន្ថែម គឺ​វ៉ៃ​ឱ្យ​សន្លប់ម្នាក់ បាន​២០០ដុល្លារ រួមទាំង​ប្រាក់រង្វាន់​សល់ពីការ​ប្រកួតគូម៉ាសហ្វៃ​ ១ទល់១ រវាង យ៉ន ពិសី និង សុខ រិទ្ធ បើ​អ្នកទាំង​១​នេះ គ្មាន​អ្នក​សន្លប់។ ផ្ទុយ​ទៅ​វិញ បើ ព្រំ សំណាង ជា​អ្នក​សន្លប់ គឺ​អ្នក​វ៉ៃ​ឱ្យ សំណាង សន្លប់ បាន​ប្រាក់រង្វាន់​បន្ថែម ២០០ដុល្លារ ចំណែក​ប្រាក់រង្វាន់ សល់​ពូ​គូទី​១ ត្រូវ​ចែក​គ្នា​៣​នាក់។

    ទាក់ទង​ការ​ប្រកួតនេះ ​ព្រំ​ សំណាង​ បាន​និយាយ​ថា​៖ «​ទោះ​គេ​ម្នាក់គ្នា ៣ នាក់ ​តែ​រូប​មន្ត​ប្រ​កួត​នេះ គឺ​​ពួកគេ ​ចូល​វ៉ៃ​ជា​មួយ​ខ្ញុំ ម្នាក់ ​១​ទឹក​ៗ​ អ៊ីចឹង​​បើ​សរុប​ទៅ ​ខ្ញុំ​ប្រកួត​ ៩​នាទី​ ដូច​ម៉ាស​ហ្វៃ​ ​កន្លង​មក​ដែរ​ ហេតុនេះ ខ្ញុំ​គ្មាន​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​​ថា ​មិន​អាច​ចាញ់​បាន​ឡើយ​ ព្រោះខ្ញុំ​បាន​ហាត់​ត្រៀម​យូរ​ដែរហើយ»។​

    ចំណែក​គូ​​ដណ្តើម​ប្រាក់​លាន​វិញ មាន​រហូត​ដល់​​​២​​ប្រភេទ​ទម្ងន់ គឺ​ទី​១ ទម្ងន់​​៦០ ​គីឡូក្រាម ដែល​ជាការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង ​ជើង​ខ្លាំង​ចំនួន​ ​ឈុត ​សេរី​វ៉ាន់​ថង​, ម៉ន​ សាម៉េត​, វ៉េង សុភ័ក្រ ​និង ​ឡុង​ ជិន​ រីឯ​ឈុត​ទី ​២ ក្នុង​​ទម្ងន់ ​៧១ ​គីឡូក្រាម​ មាន​ជើង​ខ្លាំង​ ​ធឿន ​ធារ៉ា​, ​ថៃ ​រិទ្ធី, ​ឈឿង ​ល្វៃ​ និង​កីឡាករ ថៃ ​រ៉េត​ ហើយ​សម្រាប់​អ្នក​ឈ្នះ​ជើងឯក នឹង​បាន​រង្វាន់​រហូត​ដល់​១០០០​ដុល្លារ ក្នុង​ម្នាក់ៗ និង​អ្នក​លេខ​២ បាន៦០០ដុល្លារ។

    នៅក្នុងការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់លាន​នេះ គឺ​ក្នុង​ទម្ងន់ ៦០​គីឡូក្រាម មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​បេក្ខភាព ឈុត សេរីវ៉ាន់ថង និង ឡុង ជិន ព្រោះ​កន្លងមក ឡុង ជិន បាន​សម្តែងការ​មិនពេញ​ចិត្ត ពេល​គេសម្រេចឱ្យ​ចាញ់ពិន្ទុ ឈុត សេរីវ៉ាន់ថង នៅសង្វៀន CNC តែ វ៉េង សុភ័ក្រ និង ម៉ន សាម៉េត ក៏ជាជើងខ្លាំង ដែល​សុទ្ធតែមានភាគ​រយ ក្នុងការ​ឈ្នះ​បាន​ប្រាក់លាន​ដូចគ្នា។

    ចំពោះប្រភេទ​ទម្ងន់​៧១គីឡូក្រាម គឺ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើវត្តមាន ថៃ រិទ្ធី និង ធឿន ធារ៉ា ព្រោះ​កន្លងមក រិទ្ធី ធ្លាប់ផ្តួល  ធារ៉ា ឱ្យ​សន្លប់ ក្នុងទឹកទី៣ នៅ​សង្វៀន​បាយ័ន ប៉ុន្តែ​ការ​ប្រកួត​ដណ្តើម​ប្រាក់លាន ធឿន ធារ៉ា បានប្រកាស​ថា៖​«​ខ្ញុំ​ចង់ជួប ថៃ រិទ្ធី មុនគេ ដើម្បី​ជម្រះ​បញ្ជីចាស់»៕

  • Loading...
  • Recent Posts