• Banner Banner Banner Banner Banner Banner
  • កម្ពុជា បានដាក់បញ្ចូលកីឡាប្រពៃណីទាំង៣ប្រភេទ ចូលទៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន
    កីឡាផ្សេងៗ 1 month ago 105 Views

    ប្រទេស​កម្ពុជា តាម​រយៈ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ដាក់បញ្ចូល និង​ដឹកនាំ​សកម្មភាព «ការ​ប្រណាំង​ទូក​ប្រពៃណី គុន​ខ្មែរ និង​ល្បុកត្តោ»​ នៅ​ក្នុង​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​កីឡា​អាស៊ាន លើកទី១២ (The 12th ASEAN Senior Official Meeting on Sports ឬ SOMS-12) ​កិច្ច​ប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៦ (The 6th ASEAN Ministerial Meeting on Sports ឬ AMMS-6) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបាន​ធ្វើឡើង​តាមប្រព័ន្ធ Zoom កាលពី​ថ្ងៃទី​២៦ ដល់​ទី​២៨ តែ​តុលា កន្លងមក​នេះ។

    នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែល​តំណាង​ឱ្យ​កម្ពុជា ព្រមទាំងមន្ត្រីកីឡាតំណាងឱ្យ​ប្រទេស​ផ្សេងៗ​ទៀត  បាន​ពិភាក្សា និង​អនុម័ត​សកម្មភាព​ចម្បងៗ សម្រាប់កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​តំបន់អាស៊ាន ដូចជា បាន​ឯក​ភាព​ធ្វើកិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​តំបន់, ​ឯកភាព​លើ​លទ្ធផល ​នៃ​ការ​អនុវត្ត​ផែន​ការ​អាស៊ាន ​ស្តី​ពី​កីឡា​ឆ្នាំ​២០១៦-២០២០ ដែល​សកម្មភាព​ចំនួន ៨៦ភាគ​រយ បាន​បញ្ចប់ និង​១៤ភាគ​រយ ត្រូវ​បន្ត​ទៅ​ផែនការ​អាស៊ាន​ស្តីពី​កីឡា​ ឆ្នាំ​២០២១ ២០២៥ និង​បាន​ឯកភាព​លើ​ផែនការ​អាស៊ាន​ស្តីពី​កីឡា ​ឆ្នាំ២០២១ ២០២៥។

    នៅ​ក្នុង​ផែន​ការ​នេះ កម្ពុជា បាន​ដាក់​បញ្ចូល និង​ដឹកនាំ​សកម្មភាព «ការ​ប្រណាំង​ទូក​ប្រពៃណី គុន​ខ្មែរ និង​ល្បុកត្តោ» ក្នុង​គោល​បំណង​អភិរក្ស​និង ផ្សព្វផ្សាយ​ដល់​អាស៊ាន និង​ពិភព​លោក ហើយ​កម្ពុជា ក៏​​បាន​ដាក់​បញ្ចូលទិវារត់ប្រណាំង​ពាកើកណ្តាល​ម៉ារ៉ាតុង​អន្តរជាតិអង្គរ (Angkor Wat International Half Marathon) ផង​ដែរ ដើម្បី​លើក​កម្ពស់​ និង​ជំរុញ​សកម្មភាព​កីឡា។

    ជាមួយ​គ្នា​នោះ កម្ពុជា បាន​សម្រេច​ដឹកនាំ​សកម្មភាព «Capacity Development and Refreshing Courses for ASEAN PE Teachers» និង​ក្នុង​កិច្ច​សហការ​ជាមួយ​ប្រទេស​ជប៉ុន ហើយកម្ពុជា​ដឹកនាំ​សកម្មភាព​រៀបចំ​សិក្ខា​សាលា «Physical Education Teacher Education (PETE)» ពិសេស​កម្ពុជា ​នឹង​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​កីឡា​ប្រពៃណី (គុន​ខ្មែរ និង​ល្បុកត្តោ) និង​ដាក់​សម្ភោធ​តំបន់​កីឡា និង​ហាត់​ប្រាណ​អាស៊ាន នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ឆ្នាំ២០២២។

    បន្ថែម​លើ​នេះ អង្គប្រជុំ បាន​គាំទ្រ​ដល់​លទ្ធផល ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​គុណ​តម្លៃ​សេដ្ឋកិច្ច​​សង្គម​​នៃ​កីឡា ដែល​ដឹកនាំ ដោយ​ប្រទេស​សិង្ហ​បុរី, គាំ​ទ្រ​ដល់​ផែនការ​កិច្ច​សហ​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ ​រវាង​អាស៊ាន-ហ្វីហ្វា, គាំទ្រ​ដល់​កិច្ច​សហការ​ផ្លូវ​ការ ​ជាមួយ Commonwealth Secretariat, គាំទ្រ​សេចក្តី​ថ្លែង​ការ​រួម​ស្តីពីការ​កំណត់​មូល​ដ្ឋាន​សម្រាប់​កីឡាករ​អាស៊ាន​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​គាំទ្រ​លើ​ការ​ចុះ​អនុស្សរណយោគ​យល់​គ្នា ASEAN-WADA MoU ។

    ដោយ​ឡែក សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការអាស៊ាន-ជប៉ុន គឺ​អង្គប្រជុំ បាន​ឯកភាព​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​បង្កើន​ភាព​ជា​ដៃ​គូ​អាស៊ាន​ជប៉ុន ​ក្នុង​វិស័យ​កីឡា, ឯកភាព​លើ​កិច្ច​​សហ​ប្រតិបត្តិការ​អាស៊ាន ជប៉ុន រវាង​ទីភ្នាក់ងារ​ប្រឆាំង​សារ​ធាតុ​ដូប៉ា​អាស៊ី​អាគ្នេយ៍ (SEARADO) និង ទី​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ដូប៉ា​ជប៉ុន (JADA) លើ​ផ្នែក​ការ​កសាង​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​សារធាតុ​ដូប៉ា​ក្នុង​កីឡា។

    លើស​ពី​នេះ​ទៀត អងង្គប្រជុំ បាន​កត់​ចំណាំ​លើ​ការ​ចាប់​ផ្តើម​ដំណាក់​កាលទី២ ​នៃ​សកម្មភាព​អាស៊ាន​ជប៉ុន ផ្តោត​លើ​ការ​អប់រំ​គ្រូ​អប់រំកាយ (PETE) និង​កីឡា​ជន​ពិការ (SPD) ព្រម​ទាំង​ស្វាគម​ដល់​ការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិ​ការ​អាស៊ាន​ជប៉ុន​ នៅ​ពេល​អនាគត​លើ​ឧស្សាហ​កម្ម​កីឡា និង​វិទ្យា​សាស្ត្រ​កីឡា និង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ ​លើ​ផ្នែក​ការ​គ្រប់​គ្រង​វិស័យ​កីឡា៕

  • Loading...
  • Recent Posts