• Banner Banner Banner Banner Banner Banner
  • គុនខ្មែរអលស្តារវគ្គ២ នៅយប់នេះ ច្បាស់ជាកក្រើកខ្លាំង ខណៈគូវ៉ៃរំអំពោះឆៅ តាំងចិត្តផ្តួលគ្នា
    ប្រដាល់ក្នុងស្រុក 1 month ago 145 Views

    ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អលស្តារ ​(Kun Khmer All Star) វគ្គ​២ ដែល​នឹង​​ត្រូវ​ធ្វើ នៅ​យប់​ម៉ោង ៧:៣០ រហូត​ដល់​ម៉ោង ១០:៣០ ថ្ងៃ​​ពុធ​នេះ នឹ​ងក្លាយ​ជា​ការ​ប្រកួត ដែល​មាន​ភាព​ទាក់ទាញ និងជក់ចិត្ត​ខ្លាំង ព្រោះ​ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំ​សុទ្ធ​តែ​ជា​កីឡាករ​ជើង​ខ្លាំង លំដាប់ប្រទេស ហើយ​អ្វី​ដែល​កាន់តែ​កក្រើក​ទៀតនោះ គឺជាការ​ប្រកួត​ច្រើន​ទម្រង់ លាយ​បញ្ចូល​គ្នា ដែលមិន​ធ្លាប់មាន កន្លងមក។

    បើតាម លោក ​ស៊ន ​អេលីត​ ម្ចាស់​សង្វៀន​នាយក​ដ្ឋាន​អង្គរក្ស​​ និងជា​ស្ថាបនិក​​កម្ម​វិធី ​Kun Khmer All Star នេះ បាន​ប្រាប់ថា​ ការ​ប្រកួត​វគ្គ​២នេះ ​​មាន​ការ​ប្រកួត​ចម្រុះ​ ច្រើន​ទម្រង់ ក្នុង​នោះ​មាន​ប្រដាល់​គុន​ខ្មែរ​ ប្រដាល់​ឃីក​បុកស៊ីង​ ប្រដាល់​​បុរាណ​ខ្មែរ​លក្ខណៈ​​រុំ​អំ​បោះ​ឆៅ ​គ្មាន​ពាក់​ហ្គង់​ ប្រដាល់​សកល​អាជីព​ និងក៏​មាន​​បន្ថែម​គូ​ដណ្តើម​ខ្សែ​ក្រវាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទម្ងន់​៤៥​គីឡូក្រាម​ នៃ​កម្ម​វិធី ពន្លក​គុន​ខ្មែរ ​រវាង​កីឡាករវ័យ​ក្មេង​ ឆូយ​ សុថាត់​ និង​ ​អេលីត ​សំណាង​ ផងដែរ។​

    នៅ​ក្នុងចំណោម​ការ​ប្រកួតសរុបចំនួន​១០​គូនេះ ការ​វិលមក​ជួបគ្នា​រវាង​ជើងខ្លាំង ឃីម បូរ៉ា និង​អ្នក​លេងស្នៀត​ជើង អេលីត ចំរើន បាន​ក្លាយ​ជាការ​ប្រកួត ដែល​ទទួលបានការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះនេះជាការ​ប្រកួត​សងសឹកដ៏ក្តៅគគុក របស់ ឃីម បូរ៉ា ទៅ​លើ អេលីត ចំរើន ខណៈការជួបគ្នា កាល​ការប្រកួត​វគ្គ​១ បូរ៉ា ត្រូវបាន​ ចំរើន ប្រើ​ក្បាច់​ពិសេស ផ្តួល​ឱ្យ​សន្លប់ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត។

    យ៉ាង​ណា​ក៏​ដោយ ​ការ​ចាញ់​ដោយសន្លប់ នៅ​ពាក់​កណ្តាល​ទឹក​ទី​២ របស់ ឃីម បូរ៉ោះា នាពេល​នោះ ត្រូវបាន​គេមើល​ឃើញ​ថា ជាការ​ភ្លាត់ស្នៀត ខណៈ​សាច់ប្រកួត ឃីម បូរ៉ា មាន​ប្រៀបលើ អេលីត ចំរើន ដាច់ទៅ​ហើយ។ ឃីម បូរ៉ា មានការ​សោកស្តាយ​ខ្លាំង ចំពោះការ​ចាញ់​ដោយ​សន្លប់នោះ ហើយ​បាន​និយាយ​ថា រូបគេ ចង់សងសឹក អេលីត ចំរើន ម្តង​ទៀត តែ​ពេលនេះ ការ​រង់ចាំ​របស់គេ បាន​មក​ដល់​ហើយ។

    ជាមួយគ្នា​នេះ ការ​វិល​មក​ជួបគ្នា​រវាង​ជើងខ្លាំង ឡៅ ចិត្ត្រា និង ផល សោភ័ណ្ឌ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ ដែល​ទទួលបានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត ព្រោះនេះ​ជាការ​ប្រកួតរុំអំបោះ​ឆៅ ដែល​ត្រូវបាន​ធ្វើឡើង ជា​លើក​ដំបូង នៅ​កម្ពុជា ហើយ​ទាំង ឡៅ ចិត្ត្រា និង ផល សោភ័ណ្ឌ សុទ្ធតែ​ប្តេជ្ញា​ចិត្ត​វ៉ៃ​ឱ្យអស់ពី​សមត្ថ​ភាព។

    ឡៅ ចិត្រ្តា បាន​និយាយ​ថា៖​ «​ទោះ​បីជា​គាត់ល្អ​ដៃ តែ​ខ្ញុំ​ក៏​មិន​ឈរ​ឱ្យគាត់វ៉ៃ​នោះ​ដែរ ព្រោះការ​ជួបគ្នា​លើក​មុនៗ ខ្ញុំរាង​នៅខ្ចី តែ​លើក​នេះ នឹង​សាក​ជាមួយ​គាត់ឱ្យ​អស់សមត្ថភាពតែ​ម្តង»។ ចំណែក ផល សោភ័ណ្ឌ បាន​និយាយ​ថា៖​«ចំណុច​ល្អ​របស់ ចិត្ត្រា មានតែ​កែង ជង្គង់ និងការ​ទាត់ឆ្វេង ប៉ុន្តែ​ការ​ប្រកួតយើងមិន​អាច​មើលស្រាលគេ​បានទេ គឺ​បើ​យើង​ប្រហែស នឹងមាន​គ្រោះ​ថ្នាក់​ហើយ ព្រោះកម្មវិធីនេះ​វ៉ៃអំពោះឆៅ ដែល​ប្រៀបដូច​វ៉ៃ​ដៃទទេ​អ៊ីចឹង»។

    ជាមួយគ្នា​នេះ កីឡាករ អេលីត ភក្តី និង​អ្នក​ប្រដាល់​មុខ​រឹង ធន់ ចាន់តាក់ ក៏​ត្រូវដាក់​ឱ្យ​ប្រកួតវ៉ៃ​អំបោះ​ឆៅ​ផងដែរ ខណៈ​អ្នកទាំង​២នេះ សុទ្ធ​តែជា​កីឡាករ​ចូល​ចិត្ត​វាយ​បុក ហេតុ​នេះ​ឱកាសសន្លប់ នឹងអាច​កើត​មាន​ឡើង បើ​សិនជា​អ្នក​ណា​ម្នាក់ មានការ​ធ្វើ​ប្រហែស​នោះ។

    ជើងខ្លាំង​វ័យក្មេង អេលីត ភក្តី បាន​និយាយ​ថា៖​«ខ្ញុំ និងបង ធន់ ចាន់តាក់ សុទ្ធតែ​ជា​កីឡាករ​ដើរចូលបុក​ដូចគ្នា ហេតុនេះ​បើ​អ្នកណា មានការ​ប្រហែស នឹង​អាច​សន្លប់​ដូចគ្នា»។ ចំណែក ធន់ ចាន់តាក់ បាន​និយាយ​ថា៖ ​«អេលីត ភក្តី ជា​កីឡាករ​ចូល​ចិត្ត​វ៉ៃ​បុក​ដូច​គ្នា ហើយ​ណាមួយ​វ៉ៃ​អំពោះឆៅ ទៀត ដឹងតែ​កក្រើក​ហើយ»។

    ដោយឡែក សម្រាប់ការ​ប្រកួត​ចំនួន​៧គូ​ទៀត ក៏នឹង​ក្លាយ​ជា​ការ​​ប្រកួត​ដ៏​ជក់ចិត្ត​ផង​ដែរ ព្រោះពួក​គេ សុទ្ធតែ​អ្នកប្រយុទ្ធដ៏ពិតប្រាកដ ដែលវ៉ៃ​អស់ពី​សមត្ថ​ភាព ខណៈ​ព្រឹត្តិការណ៍នេះ​ក៏​មាន​ផ្តល់​ប្រាក់រង្វាន់បន្ថែម ពី​លោក​ស្រី ទ្រី ដាណា ផងដែរ គឺ​អ្នក​ដែលប្រកួត​ឈ្នះ នឹង​បាន​១លាន​រៀល រីឯ​​អ្នក​ចាញ់​បាន​​៥០ម៉ឺន​រៀល ហេតុ​នេះការ​ប្រកួតរាល់​គូនីមួយៗ ពិតជា​វ៉ៃ​គ្នា អស់ពី​សមត្ថ​ភាព ដើម្បី​ដណ្តើម​យក​ជ័យជម្នះ ហើយ​បន្ថែម​លើ​នេះ លោកស្រី ទ្រី ដាណា ក៏​បានចូល​រួមឧបត្ថម្ភ​ដល់ការ​ប្រកួត​គុន​ខ្មែរ​អលស្តារវគ្គ​២​នេះ ចំនួន​៥ពាន់ដុល្លារ ផងដែរ៕

  • Loading...
  • Recent Posts