• Banner Banner Banner Banner Banner Banner
  • Norwich មិនទាន់ស្គាល់ឈ្នះខណ Mount ធ្វើបាន Hat-trick អោយ Chelsea លត់ពួកគេចាស់ដៃ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 1 month ago 85 Views

    បរទេស៖ ខ្សែបម្រើឆ្នើម Mason Mount បានបង្ហាញសមត្ថភាពស៊ុតបញ្ចូលទីបីគ្រាប់ (Hat-trick) ខណៈក្រុមកំពូលតារាង Premier LeagueតោខៀវChelsea បានលត់ក្រុមបាតតារាង Norwich ក្នុងលទ្ធផលដល់ទៅ៧ទល់និង០ សម្រាប់ការប្រកួតក្រប ខណ្ឌ Premier League សប្តាហ៏ទី៩។

    Chelsea 7-0 Norwich City, Premier League: Post-match reaction, ratings - We Ain't Got No History

    ក្រុមលោក Thomas Tuchel បាននាំមុខដល់ទៅ ២ទល់និង០ នៅក្នុងរយៈពេល ១៨ នាទីខណៈ Mount និង Callum Hudson-Odoi បានរកគ្រាប់បាល់ដំបូងរបស់ពួកគេក្នុងរដូវកាលនេះមុនពេល Mount បង្កើតឪកាសអោយ Reece James សម្រាប់គ្រាប់បាល់ទី ៣ មុនពេលបញ្ចប់តង់ទី ១ ។ខ្សែការពារស្លាបឆ្វេង Ben Chilwell បានស៊ុតបញ្ចូលទីគ្រាប់ទី៤នៅ​តង់ទី​២និងរកបានសម្រាប់ការប្រកួតបួនដងជាប់ៗគ្នា មុនពេលគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Max Aarons និងការរ​ក​គ្រាប់​បាល់ពិន័យ១១ម៉ែត្រព្រមទាំងគ្រាប់បាល់ចុងម៉ោងរបស់ Mount បានបញ្ចប់ការប្រកួតក្នុងលទ្ធផលដល់ទៅ៧ទល់និង០ ។

    Chelsea vs Norwich score predictions: Comfortable clean sheet

    ជារឿងគួរអោយសោកស្តាយសម្រាប់ក្រុមNorwich ដែលមិនទាន់ស្គាល់ឈ្នះនៅរដូវកាលនេះទេ និង​បន្តឈរនៅទីបាត​តារាង​នៅនៅសល់កីឡាករត្រឹមតែ១០នាក់ប៉ុណ្ណោះចាប់តាំងពីនាទីទី៦៥មកម្លេះបន្ទាប់ពីខ្សែការពារ Ben Gibson របស់ក្រុម​ភ្ញៀវត្រូវបានបណ្តេញចេញដោយសារទទួលបានកាតលឿងជាលើកទី២៕

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts