• Banner Banner Banner Banner Banner Banner
  • កីឡាករសំខាន់២រូបរបស់ Man Utd មានឈ្មោះក្នុងជំនួបជាមួយក្រុមភ្ញៀវ Liverpool
    បាល់ទាត់អន្តរជាតិ 1 month ago 614 Views

    បរទេស៖ Bruno Fernandes ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងក្រុម សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃ​អាទិត្យ​និងជាសប្តាហ៏ទី៩ជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool បន្ទាប់ពីMan.Utd បានបង្ហាញពីក្តីកង្វល់លើ​បញ្ហា​របួសដែល ជាមូលហេតុនាំអោយខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្កាល់និងអវត្តមានពីការប្រកួតដ៏សំខាន់នៅថ្ងៃអាទិត្យនេះ។លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបានទទួលស្គាល់ថា Fernandesមានបញ្ហាកំលុងការប្រកួត​ក្រប​ខណ្ឌ Champions League ពេលផ្តួល Atalanta BC កាលពីថ្ងៃពុធ។

    Bruno Fernandes opens up on wanting Marcus Rashford's pace

    ទោះយ៉ាងណា Fernandes ត្រូវបានផ្តិតរូបភាពដោយ Manchester Evening News ពេលធ្វើដំណើរមកដល់សណ្ឋាគារ Lowryមុនការប្រកួតនៅវេលាម៉ោង១០និង៣០នាទីយប់នេះ។កីឡាករវ័យ 27 ឆ្នាំ ក៏ត្រូវបានប្រភពខាងលើ បញ្ជាក់ពីការ ពិភាក្សាបន្តកិច្ចព្រមព្រៀងថ្មីជាមួយក្រុមក្រោយចាប់ផ្តើមរដូវកាលថ្មី ស៊ុតបញ្ចូលទីបាន 4 ដង និងបង្កើតឪកាស បញ្ចប់ទី៦ ដងក្នុងការបង្ហាញខ្លួន ១២ ដងគ្រប់ក្របខណ្ឌប្រកួតជាមួយក្រុមជើងឯក ២០ សម័យកាលនេះ។ក្រៅពីFernandes មានខ្សែប្រយុទ្ធ Marcus Rashfordក៏ត្រូវបានគេបង្ហាញពីការមក​ដល់សណ្ឋាគារផងដែរក្រោយពីកីឡាករអន្តរជាតិអង់គ្លេស រូបនេះមិនមានបញ្ហាអ្វីទេ ចាប់តាំងជាសះស្បើយពីការវះកាត់របួសស្មានិងបានបង្ហាញខ្លួនរកគ្រាប់បាល់ពេលជួបម្ចាស់ផ្ទះ  Leicester City កាលពី​ចុង​សប្តាហ៍មុន។

    Bruno Fernandes and Marcus Rashford are with the Manchester United squad to  face Liverpool [MEN]: reddevils

    សម្រាប់ Raphael Varane លោក Solskjaer បានផ្តល់យោបល់ថាខ្សែការពារកណ្តាលសញ្ជាតិបារំាងរូបនេះ​ខិតយ៉ាង​ប្រកៀក​ក្នុងការវិលត្រឡប់មកជួយក្រុមវិញក្រោយរងរបួសពេលជួយក្រុមជម្រើសជាតិក្នុងយុទ្ធនាការNation League  ប៉ុន្តែ សម្រាប់ការប្រកួតនេះគឺអតីតកីឡាករReal Madridរូបនេះមិនមានវត្ត​មានចូលលេងនោះទេ៕

     

    ប្រភពព័ត៍មាន​៖ Sportsmole

  • Loading...
  • Recent Posts