• Banner Banner Banner Banner Banner Banner
  • Chelsea សង្ឃឹមពន្យាកំនត់ត្រារយៈពេល២៧ឆ្នាំពេលជួប Norwich City
    បាល់ទាត់អន្តរជាតិ 1 month ago 239 Views

    បរទេស៖ ក្រុមតោខៀវ Chelsea សម្លឹងឃើញឪកាសបន្តរក្សាកំនត់ត្រា មិនស្គាល់ចាញ់ ២៧ ឆ្នាំរបស់ពួកគេពេលជួប  Norwich City នៅក្នុងការប្រកួតនៅវេលាល្ងាចម៉ោង៦និង៣០នាទីថ្ងៃសៅរ៍ទី២៣តុលា២០២២នេះ។Chelsea បច្ចុប្បន្នក៏​កំពុង​ផ្តោតលើ​ការ​បន្តនាំមុខ នៅលើកំពូលតារាង Premier League រហូតដល់ ៤ ពិន្ទុបន្ថែមទៀត សម្រាប់ការប្រកួតនៅ​សប្តាហ៏​ទី៩​នា​ទឹក​ដីStamford Bridgeរបស់ខ្លួនផងដែរ។

    Chelsea vs Norwich City prediction: Kai Havertz to step up after Romelu  Lukaku setback - football.london

    ក្រុមម្ចាស់ជើងឯកChampion League ក៏កំពុងសម្លឹងរកការប្រកួតមិនដែលចាញ់ពេលជួបNorwich City ១៨  ដងគ្រប់​ក្របខណ្ឌប្រកួតកន្លងទៅ ខណៈក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ភាគខាងលិច បរាជ័យពេលជួប​ជាមួយក្រុម​Norwich City ចុងក្រោយបង្អស់ក្នុងលទ្ធផល៣ទល់និង០ នៅទឹកដី Carrow Road ក្នុងខែធ្នូឆ្នាំ ១៩៩៤កន្លងទៅ ។ចាប់​តាំង​ពីឱកាសនោះមកក្រុមតោខៀវ Chelsea បានកត់ត្រាជ័យជម្នះ ១២ លើកនិងស្មើ ៥ លើកដែលជា​ការប្រកួត​ចុងក្រោយ​នៅខែកក្កដាឆ្នាំ ២០២០ ខណៈChelsea យកឈ្នះ១ទល់និង០ នៅកីឡដ្ឋាន Stamford Bridge៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts