• Banner Banner Banner Banner Banner Banner
  • Neville: តំណែងលោកSolskjaer បន្តរងសម្ពាធក្រោយកីឡាកររូបនេះមិនសប្បាយចិត្ត
    បាល់ទាត់អន្តរជាតិ 2 months ago 1375 Views

    បរទេស៖ អតីតប្រធានក្រុមបិសាចក្រហម Man United លោក Gary Neville បានអះអាងថា Cristiano Ronaldo នឹងបន្តដាក់សម្ពាធ​យ៉ាង​ខ្លាំងទៅលើគ្រូបង្វឹកលោក Ole Gunnar Solskjaer ប្រសិនរូបគេ នៅតែបន្តបង្ហាញពីការមិន​សប្បាយចិត្តចំពោះលទ្ធផលមិនល្អសម្រាប់ក្រុម។ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំមិនបានជាប់ជម្រើស១១នាក់ដំបូង ទល់នឹងក្រុម Everton កាលពីរសៀលថ្ងៃសៅរ៍ប៉ុន្តែបានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងនៅតង់ទី ២ ក្នុងការ​ប្រកួតស្មើគ្នា ១ទល់និង១ នៅទឹកដី Old Trafford ។

    Man Utd hero Gary Neville criticises Cristiano Ronaldo over Everton  reaction | Metro News

    ក្រោយអាជា្ញកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតRonaldo បានបង្ហាញពីអាកប្បកិរិយាមិន សប្បាយចិត្តហើយបានធ្វើដំណើរ ចូលទៅបន្ទាប់ផ្លាស់សំលៀកបំពាក់ភ្លាមៗ។Neville បានបង្ហាញចំណាប់អារម្មណ៏លើសកម្មភាពនេះដោយបញ្ជាក់ប្រាប់ថាៈ តើ Cristiano ខកចិត្តដែរទេពេល​គាត់មិន​លេង? នៅពេលដែលក្រុមមិនឈ្នះ?យើងដឹងរឿងទាំងនោះហើយ។ គាត់មិន​ចាំបាច់​បង្ហាញភស្តុតាងនោះទេ។ គាត់ដើរ​ចេញពីទីលាននិយាយទាំងរអ៊ូរទាំចំពោះខ្លួនឯងតើគាត់​ខឹងអ្នកណា?សំនួរ​នេះ​សំដៅទៅដល់អ្នកគ្រប់គ្រង។Cristianoមិនមែនតែងតែរកគ្រាប់បាល់បានគ្រប់ការប្រកួតនោះទេហើយគាត់ប្រហែលជាមិនអាចលេងរាល់ការប្រកួតបានដែរប៉ុន្តែប្រសិនគាត់ដើរចេញបែបនេះវានឹងដាក់សម្ពាធយ៉ាងខ្លាំងទៅលើលោក Ole Gunnar Solskjaer” ។

    Man Utd Hero Gary Neville Criticizes Cristiano Ronaldo Over Everton  Reaction | X99News

    រ៉ូណាល់ដូបានស៊ុតបាល់បញ្ចូលទី ៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦ លើកសម្រាប់ក្រុមជើងឯកអង់គ្លេស ២០ សម័យចាប់​តាំងពីបានវិលត្រឡប់មកទឹកដីOld Traffordវិញនាថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករលើកទី១៕

     

  • Loading...
  • Recent Posts