• Banner Banner Banner Banner Banner Banner
  • UEFA ចាត់ទុកដំណើរការបង្កើត Super League ឈានដល់ទីអវសាន្តហើយ
    បាល់ទាត់អន្តរជាតិ 4 weeks ago 206 Views

    បរទេស៖ UEFA នឹងមិនបន្តដំណើរការនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងក្លឹបធំទាំងបីនៅលីកកំពូលអឺរ៉ុប២ផ្សេងគ្នាដែលនៅតែប្តេជ្ញាចិត្តចំពោះការចង់បង្កើតការប្រកួតពានរង្វាន់ក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុបមួយបន្ថែមទៀតគឺ UEFA Super League។

    UEFA hold all the power after Super League shambles | FootballTransfers.com

    ខណៈដែលក្រុមបាល់ទាត់ក្របខ័ណ្ឌ Premier League ចំនួន ៦ កាលពីដើមឆ្នាំនេះបានដកខ្លួនចេញ យ៉ាង ឆាប់រហ័សពីផែន​ការបង្កើតក្របខណ្ឌ​មួយ​នេះ ប៉ុន្តែ Real Madrid, Barcelona និង Juventus នៅតែមិន បានបោះបង់និងបន្តគាំទ្រ​ដំណើរការ​មួយ​នេះ​ដដែល។ ទីបំផុតតុលាការនៅទីក្រុងម៉ាឌ្រីតបានសំរេចកាលពីសប្តាហ៍មុនថា UEFA ត្រូវបញ្ឈប់ដំណើរការផ្លូវច្បាប់ប្រឆាំ​ងនឹងក្លឹបទាំងបីនោះហើយបន្ទាប់ពីបានព្យួរដំណើរការរបស់ពួកគេជាលើកដំបូងទីបំផុត UEFA បានបញ្ឈប់ក្តី សង្ឃឹមរបស់ពួកគេជាស្ថាពរហើយ។

    FIFA and UEFA vs Super League - Commercialized Football

    ក្លឹបចំនួន ៩ ដែលបានដកខ្លួនចេញពីផែនការបង្កើតក្របខណ្ឌមួយនេះកន្លងមកមានដូចជា Arsenal, Chelsea, Liverpool, Man. City, Man. Utd, Tottenham, Atletico Madrid, AC Milan និង Inter Milan ដែលធ្លាប់បានចំណាយថវិកាបរិច្ចាគដល់ដំណើរការទ្រទ្រង់នេះជាមួយ UEFA៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts