• Banner Banner Banner Banner Banner Banner
  • លោក Klopp ជំរុញឲ្យ Liverpool បង្ហាញពីភាពខ្លាំងក្នុង Champions League រាត្រីនេះ
    បាល់ទាត់អន្តរជាតិ 4 weeks ago 106 Views

    បរទេស៖ លោក Jurgen Klopp បង្ហាញពីការមិន​បារម្ភ​លើ​ភាព​ទន់ខ្សោយ​ក្នុង​តំបន់​ការ​ពារ​របស់​ក្រុម Liverpool ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ៣-៣ ជាមួយនឹងក្រុម Brentford ខណៈ​ដែលលោក​ត្រៀម​រៀប​ចំ​ក្រុម​របស់​លោក​​ដើម្បី​ប៉ះ​ជាមួយនឹងក្រុម Porto ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League រាត្រីនេះ​។

    ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​៦​សម័យកាលមួយនេះ បាន​ចាប់ផ្តើម​យូទ្ធនា​ការ Champions League របស់​ពួកគេ​តាមរយៈការយកឈ្នះ​លើ​ក្រុម AC Milan ក្នុងលទ្ធផល ៣-២ ក្នុងការ​ប្រកួតលើ​ទឹកដីខ្លួន​ឯង ក្នុងការ​ប្រកួតពូល B​។ Liverpool កំពុង​តែ​នាំមុខ​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ប៉ុន្តែ ពួកគេមិន​បាន​បង្ហាញពី​ទម្រង់លេង​ដ៏​រឹងមាំ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Brentford ឡើយ កាលពី​ចុងងសប្តាហ៍​មុន​នេះ ដោយ​បាន​របូ​តគ្រាប់​បាល់​នាំមុខ​២គ្រាប់​។ ពួក​គេ​បាន​របូត​គ្រាប់បាល់ក្នុងការ​ប្រកួត​លីក​ត្រឹម​តែ​១​គ្រាប់​គត់ ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ដំបូង​របស់​ពួកគេ​​។

    ប៉ុន្តែ លោក Klopp បាននិយាយ​ថា លោក​បាន​ជជែក​ពី​បញ្ហា​នេះ​ជាមួយនឹង​កីឡាករ​របស់​លោក​រួច​រាល់​ហើយ និង​ជឿជាក់​ថា ពួកគេ​អាច​នឹង​ធ្វើ​ឲ្យ​អ្វី​ៗល្អ​ប្រសើរ​ឡើង​វិញ​​។ ក្នុង​សន្និ​សីទសារ​ព័ត៌មាននៅមុនពេល​ការ​ប្រកួត លោក បាន​និយាយ​កាលពីថ្ងៃចន្ទ​ថា៖ «វាមិនមែន​ជាការ​ខ្វល់​ខ្វាល់​ខ្លាំង​ឡើយ​។ ខ្ញុំ​គិត​ថា អ្នក​មិន​គួរ​ធ្វើ​ឲ្យ​​រឿង​នេះ​ធំ​ជាង​ការ​ពិតឡើយ ប៉ុន្តែ យើង​ត្រូវ​តែ​បង្ហាញពីការ​ឆ្លើយ​តប​»​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts