• Banner Banner Banner Banner Banner Banner
  • លោក Pochettino ការពារការសម្រេចចិត្ត ក្រោយពីប្តូរចេញ Messi ក្នុងពេល PSG ឈ្នះ (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 9 months ago 911 Views

    បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹក Paris Saint-Germain បាន​ការ​ពារ​ការ​សម្រេច​ចិត្ត​​របស់​លោក ក្នុងការ​ដក​ខ្សែ​ប្រយុទ្ធ Lionel Messi ចេញ ខណៈ​ដែល​អតីត​តារាឆ្នើម​រសប់​ក្លិប Barcelona រូបនេះ បាន​បង្ហាញខ្លួន​ជាលើក​ដំបូង​លើ​ទឹកដី​របស់ក្រុម​ខ្លួន ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 ពេល​ប្រកួត​ជាមួយនឹងក្រុម Lyon កាលពីថ្ងៃ​អាទិត្យ​។

    Messi បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អនៅ​តង់ទី​១ នា​កីឡដ្ឋាន Parc des Princes ប៉ុន្តែ បាន​ធ្លាក់​ចុះ​ទម្រង់​លេង​វិញ​នៅ​តង់ទី​២ និង​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ Achraf Hakimi នៅ​រយៈ​ពេល​១៥​នាទី​ចុងក្រោយ ក្នុង​ពេល​ស្ថិតក្នុងលទ្ធផល​ស្មើ ១-១​​។ PSG បាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១ នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ ក្រោយពី​ខ្សែ​ប្រយុទ្ធ Mauro Icardi បាន​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​។ លោក Pochettino បាន​ឲ្យដឹងថា៖ «គ្រប់គ្នា​ដឹង​ថា យើង​មានកីឡាករ​ឆ្នើម​ៗ​ជាច្រើន ពោល​គឺ​ក្រុម​មួយ​ដែលមាន​កីឡាករ​៣៥នាក់​។ នេះ​គឺជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​។ យើង​​​អាច​មាន​​តែ​កីឡាករ​១១នាក់​គត់ នៅលើ​ទីលាន ក្នុង​១​ប្រកួត​»​។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​តែ​លើ​ការ​សម្រេច​ចិត្ត​ដ៏ល្អ​បំផុត​ប៉ុណ្ណោះ​ក្នុងការ​ប្រកួតនីមួយ​ៗ​សម្រាប់កីឡាករ​ម្នាក់​ៗ ដូច​គ្រូបង្វឹក​ទូទៅ​ដែរ​។ យើង​នៅ​ទីនេះ ដើម្បីសម្រេច​ចិត្ត​។ ពេល​ខ្លះ គេ​នឹង​រីក​រាយ​​នឹង​ការ​សម្រេចចិត្ត​នេះ ពេល​ខ្លះគេមិនរីក​រាយ​ឡើយ​»​៕

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts