• Banner Banner Banner Banner Banner Banner
  • Rice តាមទាន់កំនត់ត្រា Frank Lampardពេល WestHam ផ្តួល Dinamo Zagreb (មានវីដេអូ)
    បាល់ទាត់អន្តរជាតិ 4 months ago 533 Views

    បរទេស៖ Declan Rice បានតាមទាន់កំនត់ត្រារៀមច្បង Frank Lampard បន្ទាប់​ពីខ្សែបម្រើ-ការពាររកបានគ្រាប់​បាល់​ផ្តួលក្រុម Dinamo Zagreb ក្នុងលទ្ធផល២ទល់និង០។ ក្រុមញញួរធំ​បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Stadion Maksimir របស់ក្រូអាត នៅរាត្រីថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតបើកឆាកពូល H របស់ពួកគេ​ក្រោយ​ទទួល​បាន​កៅអី​​ក្នុង​ក្របខ័ណ្ឌ Europa League បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ ៦ នៅ Premier League កាលពីរដូវ​កាល​មុន។

    Michail Antonio and Declan Rice give West Ham comfortable win on European return | Sport | The Times

    Michail Antonio បានជួយក្រុមរបស់លោក David Moyes រកបានគ្រាប់បាល់បើកឆាកនៅ​​ដើមតង់ទី ១ មុនពេល Riceរកបានគ្រាប់បាល់ទី២យ៉ាងល្អ ២ទល់និង០ ដើម្បីនាំជ័យជំនះសម្រាប់ក្រុមភ្ញៀវ ។

    Declan Rice: It's an incredible feeling to win in Europe | West Ham United

    Riceបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកបានគ្រាប់បាល់សម្រាប់ក្រុម West Ham គិតចាប់តាំងពី Frank Lampardធ្លាប់រកគ្រាប់បាល់បានកាលពីជាង ២០ ឆ្នាំមុន។ វីរបុរសនិងជាអតីតគ្រូបង្វឹកChelsea ធ្លាប់ ស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតUefa Cup រដូវកាល ១៩៩៩-២០០០ ពេលប្រកួតជាមួយក្រុមNK Osijek នៅអាយុ ២២ ឆ្នាំនិង ៨៨ ថ្ងៃខណៈRiceមានវ័យដូចគ្នាគិតត្រឹមថ្ងៃ១៧កញ្ញាតែមានអាយុច្រើនជាង ១៥៧ ថ្ងៃប៉ុណ្ណោះ៕

  • Loading...
  • Recent Posts