• Banner Banner Banner Banner Banner Banner
  • គ្រូ Tottenham ទទួលស្គាល់ក្លឹបជួបសំណាងមិនល្អក្រោយកីឡាកររបួសបន្តបន្ទាប់
    បាល់ទាត់អន្តរជាតិ 3 months ago 399 Views

    បរទេស៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham លោក Nuno Espirito Santo បានចាត់ទុកថាក្លឹបរបស់លោក កំពុង​ជួបនូវរឿងអកុសល ដោយសារតែកីឡាករបានបន្តជួបបញ្ហារបួស ក្នុងកំលុងការប្រកួតពានរង្វាន់លី​ក​កំពូល​ធំ​ទី​ពីរ​នៅអឺរ៉ុប Europa Conference League ជាមួយ Rennes កាលពីយប់ថ្ងៃព្រហស្បត្ត៏ ។

    Every word Nuno Espirito Santo said on injuries, Rennes draw and series of  unfortunate events - football.london

    ខ្សែបម្រើ Lucas Moura និងខ្សែបម្រើស្លាប Steven Bergwijn ត្រូវបានប្តូរចេញនៅតង់ទី២ខណៈ Spursបាន​វាយ​​បកតាមស្មើក្រុមម្ចាស់ផ្ទះRennesក្នុងលទ្ធផល២ទល់និង២ ។លោកNuno  បានបង្ហើបប្រាប់ថាវាពិតជាគួរ​ឱ្យ​ភ័យ​ខ្លាចខ្ញុំត្រូវតែបង្ហាញពីភាពស្មោះត្រង់ដោយកុំលាក់បាំងអ្វីទាំងអស់។គ្រូបង្វឹក​អន្តរជាតិព័រទុយហ្គាល់វ័យ ៤៧ ឆ្នាំរូបនេះបន្ថែមថាៈ បន្ទាប់ពីការប្រកួតជាមួយ Watford អ្វីៗ កើតឡើងគឺមិនល្អសម្រាប់​យើងទេ​។​ប៉ុន្តែ​នេះគឺ​ជាបាល់ទាត់។

    In Focus: Nuno Espirito Santo must Tottenham back on track or risk the sack  | LiveScore

    ការប្រកួតជើងទី១ Europa League នេះលោក Nuno បានធ្វើការផ្លាស់ប្តូរសមាសភាពកីឡាករដល់ទៅ ៨ រូប​ក្រោយ​ពីបរាជ័យ ៣ទល់និង០ កាលពីថ្ងៃ​សៅរ៍​នៅ​ឯ Crystal Palace ដោយមានតែ Harry Kane, Moura និង Japhet Tanganga ប៉ុណ្ណោះ​ដែល​រក្សា​កន្លែង​របស់​​ពួកគេ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts