• Banner Banner Banner Banner Banner Banner
  • ជ័រ ពៅ ប្រើពេលមិនដល់៣ទឹក ដើម្បីផ្តួល រឿម វណ្ណៈ និង ព្រឿង សុជាតិ យកប្រាក់លាន ជាលើកដំបូង
    ប្រដាល់ក្នុងស្រុក 9 months ago 184 Views

    អ្នក​ប្រដាល់កំពុងសាង​បានភាព​ល្បី ជ័រ ពៅ បាន​ប្រើពេលនៃការប្រកួត​មិនគ្រប់​៣ទឹកពេញផង ដើម្បី​ផ្តួល រឿម វណ្ណ និង ព្រឿង សុជាតិ ឱ្យ​សន្លប់ធំ ដើម្បី​ក្លាយ​ជា​ជើង​ឯក ការប្រកួត​ម៉ារ៉ាតុង ដណ្តើម​ប្រាក់លាន នៅលើសង្វៀន​ថោន ជា​​លើកដំបូង ក្រោយ​មិនអាច​ធ្វើបានសម្រេច​ចំនួន៣​ដង កន្លងមក។

    តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ជ័រ ពៅ បានវាយកែង​បណ្តាលឱ្យ រឿម វណ្ណៈ បែកលើ​ថ្ងាស រួច​ក៏បាន​ថែម​១ជង្គង់ទៀត បណ្តាល​ឱ្យគូ​សត្រូវចាស់ រឿម វណ្ណៈ សន្លប់យ៉ាង​លឿន នៅចុងទឹកទី​១ សម្រាប់ការ​ប្រកួតជម្រុះ៣ទឹក ខណៈ ព្រឿង សុជាតិ ​បាន​យក​ឈ្នះ ឌុន សុភត់ ដោយពិន្ទុ។

    ចំណែក​ការ​ឡើងទៅជួប ព្រឿង សុជាតិ នៅវគ្គ​ផ្តាច់ព្រ័ត្រ ជ័រ ពៅ នៅតែ​ធ្វើបាន​យ៉ាង​ល្អ ដើម្បីវាយសង្រ្គប់ទៅលើ សុជាតិ ហើយនៅពេល ព្រឿង សុជាតិ បង្ហោះ​ចន្លោះប្រហោងខ្វែងខាងក្រោម ក្នុងទឹកទី​២នោះ ជ័រ ពៅ បាន​ចាប់ក្រៀក​បុកជង្គង់​ចូលពេញៗ បណ្តាល​ឱ្យ សុជាតិ ដួល​សន្លប់តែ​ម្តង។ ជាមួយ សម្រាប់ការ​ទទួលបាន​ប្រាក់លាន​លេខ​​១ ចំនួម ៣,៤​លាន​រៀល ជាលើកដំបូងនេះ ជ័រ ពៅ បាន​ប្រើពេល​ មិន​គ្រប់៣ទឹកពេញ​ផង។

    ជាមួយការ​រកឃើញ​ជ័យជម្នះ​យ៉ាង​សំខាន់នេះ ជ័រ ពៅ បាននិយាយក្រោយការ​ប្រកួត​​ថា៖ ​«រឿម វណ្ណៈ គាត់លេង​ផ្លែកែងចើន អ៊ីចឹង​យើង​ប្តួរ​ចុះប្តូរ​ឡើង គាត់ក៏​ភ្លាត់ ចូលកែង និង​បោះ​បង់ចោលការប្រកួត ហើយមុនការប្រកួតនេះ គាត់ចង់ជួបខ្ញុំ​ឱ្យ​ដាច់​ស្រេច ឥឡូវ​ដាច់ស្រេច​ហើយ តែ​បើ​គាត់ចង់ជួបខ្ញុំម្តងទៀត ខ្ញុំនៅតែស្វាគមន៍​គាត់ជានិច្ច»។

    ចំណែកការ​យក​ឈ្នះ ព្រឿង សុជាតិ វិញ ជ័រ ពៅ បាន​បញ្ជាក់ថា៖​«ព្រឿង សុជាតិ គាត់ល្អដែរ ប៉ុន្តែ​ធ្វើ​ម៉េច​គាត់​​ភ្លាត់ចូលជើង ហើយ​ចូលជង្គង់របស់ខ្ញុំ​ទៀត ធ្វើឱ្យគាត់​បោះបង់​ការ​ប្រកួត ហើយខ្ញុំមានអារម្មណ៍សប្បាយ​ចិត្ត ដែលបាន​ប្រាក់លាន លើកនេះ ព្រោះខ្ញុំបាន​ចូល​រួមកម្មវិធីនេះ ៤​ដង ទាំងលើកនេះ​ហើយ តែ​អត់ដែលបាន ទើបតែ​លើកនេះ​ទេ បានសម្រេច»។

    ចំណែក ព្រឿង សុជាតិ បាននិយាយ​ពីការ​ចាញ់ ជ័រ ពៅ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​​ថា៖ ​«​ជ័រ​ ពៅ គាត់​​ល្អ​កែង ដល់​អ៊ីចឹ​ងខ្ញុំប្រយ័ត្ន និងការពារ​​លើ តែ​អត់បានការពារ​ឆ្អឹងជំនីរយើង ធ្វើ​ឱ្យ​គាត់​បុក​កាត់ចូលចំ បណ្តាល​ឱ្យ​​អួលណែនតែម្តង ហើយត្រចៀករបស់ខ្ញុំ ក៏​ហើមដោយសារ​ការ​ទាត់​​របស់​គាត់ដែរ គឺ​គាត់បានទាត់ចំត្រចៀកខ្ញុំ ឡើងវិល តាំងពីទឹកទី​១ តែ​ខ្ញុំ​ព្យាយាម​ទប់ស្មារតី»៕

  • Loading...
  • Recent Posts