• Banner Banner Banner Banner Banner Banner
  • លោក Solskjaer: យើងមានក្រុមដែលល្អជាង Man Utd កាលពីឆ្នាំ១៩៩៩ទៅទៀត
    បាល់ទាត់អន្តរជាតិ 3 months ago 728 Views

    បរទេស៖ លោក Ole Gunnar Solskjaer បានលើកឡើងប្រាប់កូនក្រុមក្លឹបបិសាចក្រហម Man. Utd ថាក្រុម កំពុង​មាន​វត្ត​មានបច្ចុប្បន្នគឺល្អជាងអតីតក្រុមរៀមច្បងដែលធ្លាប់ឈ្នះពានរង្វាន់បីធំៗក្នុងឆ្នាំ ១៩៩៩ ទៅទៀតដោយយោង​គេហ​ទំព័រ The Sun បានចុះផ្សាយ​។ លោក Solskjaer ធ្លាប់លេងក្នុងនាមខ្សែប្រយុទ្ធដោយធ្លាប់សាងភាពល្បីល្បាញ​នៅ​រដូវកាល១៩៩៨-១៩៩៩ ដោយរកបាន ១៨ គ្រាប់ក្នុងការប្រកួតគ្រប់ក្របខណ្ឌទាំងអស់រួមទាំងជ័យជំនះ​ជាប្រវត្តិសាស្ត្រ​ទល់​និង Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រ​នៃក្របខ័ណ្ឌ Champions League ។

    Manchester United manager Ole Gunnar Solskjaer labelled an "embarrassment  to rugby" - Manchester Evening News

    ការលើកឡើងរបស់លោកSolskjaer ខាងលើកើតមានឡើង ក្រោយពីក្លឹបបានបំពេញការចុះ ហត្ថលេខាកីឡាករសំខាន់៣​រូបនៅ​រដូវក្តៅនេះមានដូចជាJadon Sancho, Raphael Verane និង Cristiano Ronaldo ដែលត្រូវបាន​រូប​លោក​ចាត់ទុកថាជារឿងដែលក្លឹបមានសុទិដ្ឋិនិយមបំផុតដើម្បីឈ្នះពាន Premier League នាពេលខាងមុខ។  ទោះយ៉ាង​ណា​ក្រោយពីលោក Sir Alex Ferguson ចូលនិវត្តន៏ក្លឹបមិនដែលធ្លាប់ឈ្នះពាន៣ក្នុង១រដូវកាលនោះឡើយ។ ដូច្នេះហើយ​ទើប​អ្ន​កចាត់ការទូទៅសញ្ជាតិន័រវេរូបនេះមានបំណងនិងក្តីសុបិន្តចង់បញ្ចប់ការរង់ចាំរយៈពេល ៩ ឆ្នាំគឺច ង់ ឈ្នះ ពាន ក្របខ័ណ្ឌ Premier League នៅរដូវកាល ២០២១-២០២២ នេះ។

    Ole Gunnar Solskjaer says Manchester United has to be responsible with  money | The Japan Times

    Man United ទទួលបាន ៧ ពិន្ទុពីការប្រកួតបើកឆាក Premier League ៣ លើករបស់ពួកគេនៅរដូវកាលនេះហើយលោក Solskjaer មើលឃើញថាក្រុមតោខៀវ Chelsea គឺជាគូប្រជែងធំបំផុតក្នុងការប្រជែងពានរដូវកាលនេះ៕

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts