• Banner Banner Banner Banner Banner Banner
  • ខាំ ខ្លានាង ជឿជាក់ អាចសងសឹកបានសម្រេច ហើយថា មិនញញើត សែន រ៉ាដេត
    ប្រដាល់ក្នុងស្រុក 9 months ago 377 Views

    កីឡាករ​វាយ​មិន​ដក​ថយ ខាំ ខ្លានាង មានការ​ជឿជាក់ថា រូបគេ​នឹង​អាច​សម្រេច​​បានជោគជ័យ ក្នុងការ​សងសឹកទៅលើ​ជើង​ខ្លាំង សែន រ៉ាដេត សម្រាប់​ការ​ប្រកួត Mas Fight ១​ទឹកមាន​៩នាទី នៅ​លើសង្វៀន ថោន ថ្ងៃអាទិត្យនេះ ប៉ុន្តែ​ភាគី សែន រ៉ាដេត ក៏មានការ​ជឿជាក់ថា អាច​បន្ត​ឈ្នះ​ដូច​គ្នា។

    បើទោះបីជា ការ​ជួបគ្នា​ ៣ ​លើក កន្លងមកនេះ ខាំ ខ្លានាង មិនធ្លាប់​ឈ្នះ សែន រ៉ាដេត សោះ គឺ​បាន​ត្រឹម​ស្មើ ១ និង​ចាញ់​​២លើក ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​តាម​លក្ខណៈ​ម៉ាហ្វៃ​ ដែល​ត្រូវ​វ៉ៃ​គ្នា​៩នាទី​ពេញ​គ្មាន​ឈប់នេះ ខ្លានាង មានការ​ជឿជាក់ថា រូបគេ​អាច​នឹង​យក​ឈ្នះ​លើ សែន រ៉ាដេត បាន​វិញ ហើយ​រូបគេ​ក៏មិន​ញញើត​ សែន រ៉ាដេត នោះដែរ។

    ខាំ​ ខ្លានាង បាន​​​និយាយ​​ថា​៖ «​​ខ្ញុំ​ពេញ​ចិត្ត​ណាស់ ​ព្រោះ​នេះជា​ខ្ញុំ​​ការ​ប្រ​កួត​សង​សឹក​។ ​ខ្ញុំ​​មិន​ញញើត ​ឬ​ តក់​ស្លុត​អ្វីនោះទេរ​ទេ​ ​ព្រោះ​​ការ​ចាញ់​ពិន្ទុ ​​២ ​លើក ​និង​ស្មើ​១​ លើក កន្លងមក ​សុទ្ធ​តែ​មិន​អស់​ចិត្ត​សោះ ហើយ​ជា​ការ​​ប្រកួតលក្ខណៈគុនខ្មែរ ​៣ ​ប៉ុន្តែ​​លើក​នេះ​ ជាការ​ប្រកួតម៉ាសហ្វៃ មាន​៩នាទី ហេតុ​នេះ​ខ្ញុំគិត​ថា នឹង​​មាន​ឱកាស​ល្អ​ ក្នុង​ការ​សង​សឹក​ ដោយ​​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៨០​ភាគ​រយ»​​។​

    យ៉ាងណា​ក៏​ដោយ លោក​ ស៊ន ​អេលីត​ គ្រូ​បង្វឹក​របស់ សែន រ៉ាដេត នៅតែ​ផ្តល់​ទំនុក​ចិត្ត​លើសិស្ស​របស់​ខ្លួន ថា នឹង​អាច​បន្ត​ទទួលបានជ័យជម្នះ នៅ​ក្នុងការ​ប្រកួត​លើក​នេះ ព្រោះ រ៉ាដេត ពេលនេះ​ហ្វឹកហាត់បានល្អ ហើយ​មួយ​រយៈចុង​ក្រោយនេះ ក៏បាន​បង្ហាញការ​ប្រកួត​ល្អ​វិញផងដែរ។

    លោក ស៊ន អេលីត ​បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថា​៖ ​«គូ​នេះ​ ​ចាញ់​ឈ្នះ​ពិត​ជា​តឹង​តែង​ ព្រោះ​យើង​ក៏​​ហាត់ ​គេ​ក៏​​ហាត់ អ៊ីចឹង​​បញ្ហា​ចាញ់​ឈ្នះ​ មិន​ទាន់​ហ៊ាន​និយាយ​មុន​ទេ ​តែ​ធម្មតា​កូន​សិស្ស​យើង​ ត្រូវ​សង្ឃឹម​ឈ្នះ​ច្រើន​ ហើយ​មាន​ទំនុក​ចិត្ត​ច្រើន​ហើយ​។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា សែន ​រ៉ាដេត ​ឈ្នះ​ត្រឹម ​៧០ ​ភាគ​រយ​»៕

  • Loading...
  • Recent Posts