• Banner Banner Banner Banner Banner Banner
  • PSG មិនបញ្ចូលឈ្មោះ Messi ក្នុងក្រុមរបស់ខ្លួន ពេលប៉ះ Brest រាត្រីនេះ
    បាល់ទាត់អន្តរជាតិ 10 months ago 336 Views

    បរទេស៖ Lionel Messi នឹង​មិន​​បញ្ចូល​ក្នុងក្រុម​របស់ Paris St Germain សម្រាប់ការ​ប្រកួត​ក្រប​ខ័ណ្ឌ Ligue 1 នៅ​លើ​ទឹកដីក្រុម Brest នៅ​រាត្រីនេះ ឡើយ​​។ នេះ​បើយោង​ទៅ​តាមការ​ចេញផ្សាយ​របស់​កា​សែតកីឡា​ប្រចាំ​ថ្ងៃ L’Equipe ខណៈ​ដែល​កា​សែត​ដដែល​បាន​បន្ថែម​ថា អតីត​មិត្ត​រួម​ក្លិប​ Barcelona របស់​គេ​គឺ Neymar ក៏​នឹង​ត្រូវ​អវត្តមាន​ផង​ដែរ​​។

    កា​សែត L’Equipe បាន​បញ្ជាក់​បន្ត​នៅលើ​គេហ​ទំព័រ​របស់​ខ្លួន​ថា អ្នក​ចាំទី Gianluigi Donnarumma ដែល​ជា​សមា​ជិកលើក​ពាន Euro ឆ្នាំ​២០២០​ របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិអ៊ី​តាលី ត្រូវ​បាន​កោះហៅឲ្យចូលលេង​ រួម​ជាមួយនឹង​មិត្ត​រួមក្រុម Marco Verratti, Marquinhos និង Angel Di Maria​។ Verratti ក៏​ជា​សមា​ជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ដែល​បានផ្តួលក្រុម​បាល់​ទាត់​ជម្រើស​ជាតិអង់គ្លេស ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី នាកីឡដ្ឋាន Wembley ផងដែរ ស្រប​ពេល​ដែល​ Di Maria បាន​រក​គ្រាប់បាល់​ឈ្នះ ក្នុងពេលក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន យកឈ្នះលើក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ១-០ ក្នុង​ការ​ប្រកួត Copa America វគ្គ​ផ្តាច់​ព្រ័ត្រ​។

    ប៉ុន្តែ កាល​ព្រឹក​ថ្ងៃព្រហស្បតិ៍ លោក Mauricio Pochettino បាន​បញ្ជាក់​ថា Messi អាច​នឹង​ចូលលេង ពេល​ប្រកួត​ជាមួយនឹង​ក្រុម Brest នៅ​ពេល​ដែល​លោក​បដិសេធ​ក្នុងការ​បញ្ជាក់​ថា តើ​ម្ចាស់​បាល់មាស Ballon d’Or ៦​សម័យ​កាល​រូបនេះ នឹង​បង្ហាញខ្លួន​ជាលើក​ដំបូង ឬ​យ៉ាង​ណា​។ Messi វ័យ​៣៤​ឆ្នាំ មិន​ទាន់​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​យក្ស​របស់​បារាំងមួយនេះនៅឡើយ​ទេ ក្រោយពី​បាន​ផ្ទេរមកពីក្លិប Barcelona កាលពី​ដើម​ខែនេះ​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts