• Banner Banner Banner Banner Banner Banner
  • ប្រធានក្លឹប Tottenham បដិសេធមិនព្រមលើកទូរស័ព្ទពីក្លឹប Man City
    បាល់ទាត់អន្តរជាតិ 5 months ago 341 Views

    បរទេស៖ ប្រធានក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Daniel Levy ត្រូវបានគេរាយការណ៍ថាបានបដិសេធមិនទទួលទូរស័ព្ទពីក្រុម Manchester City ដែលមានបំណងដាក់សំណើដេញថ្លៃថ្មី ១២៥ លានផោនដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធ Harry Kane។

    Daniel Levy will play hard ball with Harry Kane

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ដែលត្រូវបានបដិសេធសំណើរដេញថ្លៃតម្លៃ ១០០ លានផោនកាលពីដើមរដូវក្តៅនេះ ដោយក្លឹប Tottenham Hotspur បានធ្វើពួកគេត្រៀមរៀបចំសំណើរដេញថ្លៃថ្មីមុនទីផ្សារដោះដូររដូវក្តៅនេះត្រូវបិទបញ្ចប់។ Kane ខ្លួនឯងកំពុងសម្លឹងរកការផ្លាស់ប្តូរនៅរដូវក្តៅនេះ ហើយត្រូវបានជឿជាក់ថាគាត់ត្រូវបានក្លឹប Hotspur ផ្តល់ការធានាថាអោយគាត់អាចចាកចេញពី Spurs ប្រសិនបើពួកគេបរាជ័យក្នុងការប្រជែងដណ្តើមពានរង្វាន់កាលពីរដូវកាលមុន។

    Daniel Levy hands a special gift to Harry Kane - but it's not what Spurs  fans wanted - football.london

    ទោះយ៉ាងណាបើយោងទៅតាម The Telegraph បានរាយការណ៍ថាលោក Levy នៅតែប្រកាន់ខ្ជាប់ថា Kane នឹងមិនអាចចាកចេញពី Tottenham នៅរដូវក្តៅនេះបានឡើយ ហើយរូបលោកថែមទាំងមិនព្រមលើកទូរស័ព្ទពីក្រុម Man City ថែមទៀតផង។ លោក Levy ត្រូវបានគេយល់ថាបានដាក់តម្លៃខ្លួន Kane ដល់ទៅ ១៥០ លានផោន ហើយគាត់គឺមិនបានស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករវ័យ ២៨ ឆ្នាំរូបនេះទេ ក៏ព្រោះតែកិច្ចសន្យារបស់ Harry Kane គឺនៅសល់ដល់ទៅ ៣ ឆ្នាំទៀតឯណោះ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts