បរទេស៖ ក្រុម Aston Villa ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱកាសអោយក្លឹបបិសាចក្រហម Manchester United ក្នុងការចុះហត្ថលេខាលើ Jack Grealish មុនពេលកីឡាករអន្តរជាតិអង់គ្លេសរូបនេះបញ្ចប់ការផ្ទេរទៅកាន់ក្រុម Manchester City ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រានៅលីគកំពូលអង់គ្លេស។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯក Premier League កាលពីយប់ថ្ងៃព្រហស្បតិ៍បន្ទាប់ពីក្រុម Aston Villa បានទទួលយកសំណើ ១០០ លានផោនសម្រាប់ប្រធានក្រុមរបស់ពួកគេ។ បើយោងតាមសារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Aston Villa ពិតជាបានទាក់ទងទៅ Man United ថាពួកគេចាប់អារម្មណ៍លើ Jack Grealish ដែររឺទេមុនពេលពួកគេយល់ព្រមកិច្ចព្រមព្រៀងតម្លៃបំបែកកំណត់ជាមួយនឹងក្លឹប Manchester City។
របាយការណ៍បានអះអាងថាក្លឹប Real Madrid ក៏បានធ្វើការសន្ទនាជាមួយក្រុមរបស់ Dean Smith ជុំវិញ Jack Grealish ផងដែរ ប៉ុន្តែ Grealish បានបង្ហាញថាគាត់ចាប់អារម្មណ៍តែចង់ផ្លាស់ទៅកីឡដ្ឋាន Etihad តែប៉ុណ្ណោះ។ Aston ត្រូវបានគេជឿជាក់ថាមានភាពស្ទាក់ស្ទើរក្នុងការលក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅឱ្យក្រុមរបស់លោក Pep Guardiola ព្រោះពួកគេព្រួយបារម្ភអំពីភាពជោគជ័យរបស់ពួកគេ និងបញ្ហាហិរញ្ញវត្ថុកំពុងបំផ្លាញការប្រកួតប្រជែង៕
ប្រភពព័ត៍មាន៖ Sportsmole
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus