• Banner Banner Banner Banner Banner Banner
  • Man City បំពេញការចុះហត្ថលេខាជាមួយ Jack Grealish ក្នុងតម្លៃខ្លួន១០០លានផោន
    បាល់ទាត់អន្តរជាតិ 10 months ago 373 Views

    បរទេស៖ ក្លិប Manchester City​ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពី​ការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែ​បម្រើ​ដ៏​មានទេពកោសល្យ Jack Grealish ក្នុងកិច្ច​សន្យា​រយៈពេល​៦​ឆ្នាំ ពីក្លិប Aston Villa សម្រាប់​តម្លៃ​ខ្លួន​ប្រមាណ​ជា​១០០លាន​ផោន (ស្មើ​នឹង​១៣៩លាន​ដុល្លារ​អាមេរិក)​។

    Man City បានប្រកាស​ថា Grealish នឹង​ពាក់​អាវលេខ​១០ ដែល​បច្ចុប្បន្ន កំពុង​តែ​គ្មាន​ម្ចាស់ ក្រោយពី​ការ​ចាក​ចេញ​របស់​ខ្សេ​ប្រយុទ្ធ Sergio Aguero ទៅកាន់ក្លិប Barcelona​។ Grealish វ័យ​២៥​ឆ្នាំ បានប្រាប់​គេហទំព័រ​របស់ក្លិបថា៖ «ខ្ញុំពិត​ជា​មានភាពរីក​រាយ​ក្រៃលែងដែល​បាន​ចូលរួម​ជាមួយនឹង​ក្លិប Manchester City​។ Man City គឺ​ជា​ក្រុមដ៏ខ្លាំង​បំផុត​ក្នុង​ប្រទេស​នេះ ដែលមាន​អ្នក​ចាត់ការ​ទូទៅ​ម្នាក់ ដែល​ត្រូវ​បាន​ចាត់ទុក​ថា ជា​អ្នក​ចាត់ការ​ទូទៅ​ដ៏ឆ្នើម​បំផុត​ក្នុងពិភព​លើក​។

    នេះ​គឺ​ជា​សុបិនក្លាយ​ជា​ការ​ពិត​ក្នុងការ​ចូលរួម​ជាមួយ​នឹងក្លិបនេះ​»​។ តម្លៃ​ខ្លួន​នេះ បាន​បំបែកកំណត់ត្រា​របស់​អង់គ្លេសកាល​ពីមុន​ក្នុង​តម្លៃ​ខ្លួន​៨៩លានផោន ដែលក្លិប Manchester United បាន​ចំណាយទិញ Paul Pogba ពីក្លិប Juventus ក្នុង​ឆ្នាំ​២០១៦​៕

     

    ប្រភព​ព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts