• Banner Banner Banner Banner Banner Banner
  • កីឡាករបាល់ទះជប៉ុន វ័យ១៩ កំពុងតែអង្រួនបណ្តាញសង្គម ដោយសារតែសម្រស់ និងភាពសង្ហារបស់គេ
    បាល់ទាត់អន្តរជាតិ 3 months ago 2991 Views

    បរទេស៖ ព្រឹត្តិការណ៍​កីឡាំពិក​ទីក្រុង​តូក្យូ បានបង្កើត​ឲ្យមានការ​ទាក់​ទាញ​គួរឲ្យ​កត់សម្គាល់ ខណៈ​ដែល​​អ្នកគាំទ្រ​ជាច្រើន បាន​រក្សា​ការ​តាម​ដាន​ជានិច្ច​តាមរយៈកញ្ចក់​ទូរ​ទស្សន៍ ដើម្បី​ទស្សនា​ការ​ប្រកួត​ប្រជែងគ្នា​របស់​អត្ត​ពលិក​មក​ពី​ទូទាំង​ពិភព​លោក ដើម្បី​ដណ្តើម​យក​ឱកាស​​ទទួល​ជ័យជម្នះ​។

    ស្រប​ពេល​ដែល​អត្តពលិក​អូឡាំពិក​ជាច្រើន​សុទ្ធ​សឹង​បាន​បង្ហាញពីភាពខ្លាំង និងទេពកោសល្យ​ដ៏អស្ចារ្យ​របស់គេ ប៉ុន្តែ អត្ត​ពិក​ម្នាក់​របស់​ជប៉ុន បែរជា​ទទួល​ការ​​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​សម្រស់ និងភាពសង្ហា​របស់​គេ​ទៅវិញ​។ តារាបាល់​ទះ​ជប៉ុន Ran Takahashi បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គមនានា ដោយ​សារ​តែ​ភាពសង្ហា​របស់​គេ​។

    បើយោ​ងទៅ​តាម​ជីវប្រវត្តិ​របស់ Takahashi រូបគេ​បាន​ចាប់ផ្តើម​លេងកីឡា​បាល់ទះ​ចាប់​តាំងពីវ័យ​៧​ឆ្នាំមក​ម្ល៉េះ ហើយ​ទោះ​ស្ថិតក្នុង​វ័យ​១៩​ឆ្នាំក៏ដោយ ប៉ុន្តែ រូបគេមាន​កម្ពស់​ដល់​ទៅ​១,៨៨ម៉ែត្រ​ឯណោះ៕

     

    ប្រភព​ព័ត៌​មាន៖ Mothership.SG

  • Loading...
  • Recent Posts