• Banner Banner Banner Banner Banner Banner
  • CAMSOC បានឯកភាពគ្នា ជំរុញឱ្យមានការបោះជំរំហ្វឹកហាត់ ឱ្យបានលឿន និងទាន់ពេលវេលា
    កីឡាផ្សេងៗ 2 months ago 110 Views

    អង្គ​ប្រជុំ​របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី​​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឈាន​ដល់ការ​ឯក​ភាព​គ្នា ក្នុងការ​ជំរុញ និង​ពន្លឿនឱ្យក្រុមជម្រើសជាតិ នៅតាមប្រភេទកីឡានីមួយ ធ្វើការ​ប្រមូល​ផ្តុំ ឬបោះ​ជំរំ​ហ្វឹក​ហាត់ ឱ្យបានលឿន និងទាន់ពេលវេលា ក្នុងការ​ពង្រឹងសមត្ថភាពរបស់ក្រុមអត្តពលិក  ដើម្បី​ត្រៀម​ការ​ប្រកួតស៊ីហ្គេម​ ពិសសេស​ស៊ីហ្គេម  ឆ្នាំ​​២០២៣ ដែលកម្ពុជា ត្រូវធ្វើជា​ម្ចាស់​ផ្ទះ។

    នៅក្រោយ​អង្គប្រជុំ ដែល​ធ្វើតាមប្រព័ន្ធ​អនឡាញ Zoom កាលពី​ថ្ងៃអង្គារ ម្សិលមិញ​នោះ លោក វ៉ាត់ ចំរើន បាន​សង្ខេបខ្លឹមសារ​ជា​រួម​ថា៖​ «នៅ​ថ្ងៃ​នេះ ​យើងបាន​​យក​អ្វី​ ដែល​ជា​លទ្ធផល ​នៃ​សន្និបាតបូកសរុបការងារ ឆមាសទី១ និង​លើក​ទិស​ដៅ​ឆមាសទី២ ឆ្នាំ២០១២​យក​មក​បញ្ជាក់​បន្ថែម បំភ្លឺ​បន្ថែម ជូន​​ដល់​គណៈ​កម្មការ​ជំនាញ CAMSOC ក៏​ដូច​ជា​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ទៅតាម​អនុសាសន៍​ណែនាំ​របស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដើម្បី​ជំរុញ​យន្ត​ការ​អនុវត្តបន្ត​»។

    នៅក្នុងអង្គប្រជុំនោះ លោក​បណ្ឌិត​ ថោន ខុន ជាអនុ​ប្រធាន​អចិន្រៃយ៍ CAMSOC បាន​មាន​ប្រសាសន៍ថា៖​«នៅ​ឆមាសទី២នេះ ត្រូវ​បន្ត​​ធ្វើ​​ឱ្យ​​គ្រប់​ជ្រុង​ជ្រោយ និង​ស៊ីជម្រៅ ​ទៅ​លើការ​ទទួល​ខុស​ត្រូវ ​របស់​គណៈ​កម្មការ​នីមួយៗ ដែល​​ធ្វើ​​ឱ្យ​​បាន​សម្រេច ​តាម​គោល​ដៅ​របស់​ថ្នាក់​ដឹកនាំ។ អ្វី​ដែល​នៅ​សេស​សល់ គឺ​ត្រូវ​រៀបចំ និង​​ស្នើ​សុំ​​គោលការណ៍​ថ្នាក់​ដឹកនាំ​ សម្រេច​ឱ្យ​​បាន​រួច​រាល់ នៅ​ក្នុងដំណាក់កាល នៃឆមាសទីពីរ ឆ្នាំ២០២១នេះ ជា​ពិសេស ​គឺ​ការ​រៀបចំ​​ឱ្យ​​​បាន​​ហ្មត់​ចត់​បំផុត»។

    ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បាន​បន្ថែមថា គណៈ​កម្មការ​ជំនាញ​នីមួយៗ ​ត្រូវ​ត្រួត​ពិនិត្យ និង​តាម​ដាន​បន្ថែម លើ​កាល​បរិច្ឆេទ ​នៃ​ការ​​កំណត់​អនុវត្ត​ការងារ ឬ​ហៅថា​ ការ​កំណត់​ពេល​វេលា​ច្បាស់​លាស់ ​នៅ​ក្នុង​ការ​អនុវត្ត​ការងារ។ ជារួម យើង​ទាំង​អស់​គ្នា នៅ​គ្រប់​គណៈ​កម្មការ​​ជំនាញ​ទាំង​អស់ ​ទទួល​បាន​ការ​ណែនាំ​​ដ៏​ខ្ពង់​ខ្ពស់ពី​​ឯកឧត្តម​បណ្ឌិត ថោង ខុន នៅ​ពេល​នេះ គឺ​យក​ទៅ​អនុវត្ត​តាម​ផ្នែក​ជំនាញ ទាំង​ផ្នែក​ជំនាញ​កីឡា ទាំង​ផ្នែក​ការ​រៀបចំ​ព្រឹត្តិការណ៍ ការ​គ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​ឱ្យ​​ចេញ​ជា​ផ្លែផ្កា។

    «យើង​បាន​ទទួល​ការ​ឯកភាព​គ្នា​នៅ​ក្នុង​អង្គ​ប្រជុំ​ពិសេស​មួយ​ទៀត គឺ​ការ​បោះ​ជំរុំ​ហ្វឹកហាត់ ត្រូវ​ពន្លឿន​ឲ្យ​ទាន់​ពេល​វេលា ឲ្យ​រួច​រាល់ ឲ្យ​លឿន ដើម្បី​បំពេញ​នូវ​កាតព្វ​កិច្ច​របស់​យើង ក្នុង​ការ​រក្សា​នូវ​ការ​បង្កើន​គុណភាព​បច្ចេកទេស​ដល់​ក្រុម​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ ដើម្បី​កសាង​សមត្ថភាព​របស់​គាត់​ដោយភ្ជាប់​ជាមួយនិង​វិធាន​ការ​ទប់​ស្កាត់កូវីដ-១៩»។

    លោក វ៉ាត់ ចំរើន បានបញ្ជាក់​ទៀត​ថា៖​ «នៅ​ដំណាច់​ឆមាសទី​២ ឆ្នាំ​២០២១​នេះ គ្រប់​សកម្ម​ភាព​ការងារ​ទាំង​អស់ ត្រូវធ្វើ​ឱ្យ​បាន​រួច​រាល់ ហើយ​ចាប់​ពី​ដើម​ឆ្នាំ​២០២២​តទៅ​ គឺចាប់​ផ្តើម​អនុវត្ត​តែ​ម្តង ពីព្រោះ​ឆ្នាំ​២០២២ គឺ​ជា​ឆ្នាំ​បើក​ដំណើរការ ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេ​ម ឆ្នាំ​២០២៣ ​តែ​ម្តង»៕

  • Loading...
  • Recent Posts