• Banner Banner Banner Banner Banner Banner
  • West Ham ខ្ចីជើងអ្នកចាំទីដើមកំណើតបារាំង-ហ្វីលីពីន Areloa ពី PSG
    បាល់ទាត់អន្តរជាតិ 2 months ago 198 Views

    បរទេស៖ ក្លឹបញញួរធំ West Ham បានចុះហត្ថលេខាទិញអ្នកចាំទីដើមកំណើតហ្វីលីពីនកាត់បារាំង Alphonse Areola ក្នុង​លក្ខខណ្ឌ​ខ្ចីជើងរយៈពេល ១ រដូវពីក្លិប Paris St-Germain និងមានគោលបំណងទិញផ្តាច់នៅក្នុង កិច្ចព្រមព្រៀងជា​អចិន្រ្តៃយ៍​ផងដែរ។Areolaបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំបានចំណាយពេល១រដូវកាលចុងក្រោយលេងខ្ចីជើងនៅក្លឹប Fulham និង​ជា​កន្លែងដែលរូបគេបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អ្នកគាំទ្រ។ប៉ុន្តែទោះយ៉ាងណាសមត្ថភាពរបស់គេនៅតែមិនអាចជួយក្រុមនៅរស់ រានមានជីវិតនៅក្របខណ្ឌPremier League សម្រាប់រដូវកាលថ្មីនេះបានទេ។

    West Ham United sign World Cup-winning goalkeeper Alphonse Areola on loan |  West Ham United

    West Ham ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានបំណងអោយAreola ប្រកួតប្រជែងជម្រើសដំបូងជាមួយអ្នកចំាទី Lukasz Fabianski បច្ចុប្បន្នឈានចូលដល់វ័យ៣៦ ឆ្នាំនៅមុនពេលយុទ្ធនាការ Europa League របស់ពួកគេចាប់ផ្តើម។ Areola បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈក្របខណ្ឌ  Premier League គឺជាលីកល្អបំផុតមួយនៅក្នុងពិភពលោក​ដូច្នេះខ្ញុំ​ពិតជារីករាយជាមួយរដូវកាលមុននិងត្រៀមសម្រាប់រដូវកាលថ្មីនេះ។ទីក្រុងឡុង​ដ៍គឺជាកន្លែង​ដ៏ល្អ​សម្រាប់​រស់នៅនិង​ធ្វើ​ការ​ផងដែរ។ ពេលខ្លះ​វាពិតជាលំបាកសម្រាប់ខ្ញុំនិងក្រុមប៉ុន្តែខ្ញុំចូលចិត្ត Premier League ។

    West Ham set to sign Alphonse Areola on loan transfer with option to buy  with PSG keeper to undergo medical – Football Reporting

    Areola ក៏ធ្លាប់បានចំណាយពេលពីររដូវកាលក្នុងលក្ខណ្ឌខ្ចីជើងនៅ Real Madridនិងជាកីឡាកជម្រើសទី២បន្ទាប់ពី Thibaut Courtois មុនពេលផ្លាស់មក Fulham ។ការទទួលបានAreola គឺបានកើតមានឡើងបន្ទាប់ពីក្លឹប West Ham បរាជ័យក្នុងការដេញថ្លៃកីឡាករអន្តរជាតិអង់គ្លេស Sam Weststone ពីក្លឹប West Brom កាលពីដើមខែនេះ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts