• Banner Banner Banner Banner Banner Banner
  • អង្គរថាយហ្គឺរ លែងមានឱកាសការពារទីតាំងកំពូល រីឯជំនួបរវាងអាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ត្រូវពន្យារពេល
    បាល់ទាត់ក្នុងស្រុក 2 months ago 183 Views

    ក្រុម​អង្គរថាយហ្គឺរ នៅសប្តាហ៍នេះ បាន​ត្រឹម​អង្គុយមើលទៅ​លើ​ការប្រកួត​គ្នា​រវាង​ក្រុម​​ខ្លាំង៥រួម​មាន ​វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ ​បឹងកេត និង​ភ្នំពេញក្រោន ដើម្បី​​ដណ្តើម​យក​ទីតាំងកំពូល​តារាង​របស់ខ្លួន ព្រោះពួកគេ  លែង​មានឱកាសការពារ​ទីតាំង​លខ​​១​នេះ បានទៀតហើយ ដោយ​សារ​អង្គរ​ថាយហ្គឺរ បាន​បញ្ចប់ការ​ប្រកួតលើកទី​១០របស់ខ្លួន រួច​ទៅ​ហើយ។

    ការ​ទទួល​បាន​ត្រឹម​២០ពិន្ទុ ជាមួយការ​ប្រកួតចំនួន​១០​លើក បាន​បញ្ជាក់​ច្បាស់រួច​ទៅហើយ​ថា អង្គរ​ថាយហ្គឺរ នឹង​ធ្លាក់​ចេញពីទីតាំង​លខ​១នេះ ហើយ​ក៏​​អាច​នឹង​ធ្លាក់​ចេញ​តំបន់កំពូលតារាង​ទាំង​​៤ (Top4) ផង​ដែរ  ព្រោះ​ទាំង​ក្រុម​វិសាខា​ ​ស្វាយរៀង ណាហ្គាវើលដ៍ ​បឹងកេត និង​ភ្នំពេញក្រោន សុទ្ធ​តែ​អាច​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ នេះ ឱ្យ​តែ​ក្រុមណា​មួយ​ដណ្តើម​បាន ​៣ ពិន្ទុ លើក​នេះ។

    យ៉ាង​ណា​ក៏​ដោយ ​ក្រុម​វិសាខា និងព្រះខ័នរាជស្វាយរៀង ​មាន​ភាគ​រយខ្ពស់ជាងក្រុម​ណាហ្គាវើលដ៍  បឹងកេត និង​​ភ្នំពេញ​ក្រោន សម្រាប់ការដណ្តើម​បាន​លេខ​១ នៅប្រចាំ​សប្តាហ៍​ទី​១១ ព្រោះ​ក្រុមទាំង​២​នេះ មាន​១៩ពិន្ទុ​ស្មើគ្នា ខណៈ​ណាហ្គាវើលដ៍ និងបឹងកេតកេត មាន​១៨ពិន្ទុដូចគ្នា ហើយ  ភ្នំពេ​ញក្រោន មាន​១៧ពិន្ទុ តែ​ភ្នំពេញ​ក្រោន ទើប​ប្រកួតបាន​៧​លើក​ទេ។

    ជាមួយគ្នា​នេះ ​ក្រុម​ក្រុម​ឈរ​នៅលេខ​២ វិសាខា គឺ​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ ក្នុង​ការ​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១ ព្រោះ​នៅ​សប្តាហ៍​នេះ ពួក​គេ​ត្រូវ​ជួប​ក្រុម​ខ្ចី​បទពិសោធ ខេត្ត​ព្រៃវែង ដែល​ស្ថិត​នៅ​ក្រោម​ដំបូល​គ្រប់គ្រង​តែ​មួយ ព្រោះ​ដើម​ឡើយ ខេត្ត​ព្រៃវែង ជា​ក្រុម​យុវជន​ថ្នាល​របស់​​វិសាខា តែ​បាន​ផ្តាច់​ខ្លួន​ទៅ​លេង​ឱ្យ​ ខេត្ត​ព្រៃវែង កាល​ពី​ឆ្នាំ​ ២០២០ បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើងឯក​លីគ​ ២។

    ផ្ទុយ​ពី​នេះ​ក្រុម​ស្វាយរៀង ដែល​កំពុង​ឈរ​នៅ​លេខ​ ៣ អាច​នឹង​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ដណ្តើម​​ ៣ ពិន្ទុ ព្រោះ​ពួក​គេ​ត្រូវ​ជួប​ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត  ខណៈ​​ការ​ជួប​គ្នា​ កាល​ពី​ឆ្នាំ ​២០២០ បឹងកេត បាន​ឈ្នះ​ក្រុម​ស្វាយរៀង ៤-២ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង និង​ស្មើ​គ្នា ១-១ នៅ​លើ​ទឹក​ដី​ខេត្ត​ស្វាយរៀង ក្នុង​ជើងទី​២ ហើយ​លទ្ធផល​នេះ បាន​ជួយ​ឱ្យ​បឹងកេត ឈាន​ទៅ​ឈ្នះ​តំណែង​ជើងឯក ជា​មួយ​កំណត់ត្រា​ដ៏​ល្អ​បំផុត គឺ​​ឈ្នះ​ ១២ និង​ស្មើ​ ៤ មាន​ ៤០ ពិន្ទុ លើស​ក្រុម​ជើងឯក​រង​ស្វាយរៀង ដែល​មាន​ ៣៨ ពិន្ទុ​ ដោយ​​ឈ្នះ​ ៩ ស្មើ​ ៥ និងចាញ់​ ២។

    ស្រដៀង​គ្នា​នេះ ក្រុម​ភ្នំពេញក្រោន និង​ណាហ្គាវើលដ៍ ក៏​ពិបាក​នឹង​ស្វែង​រក​ការ​​ឈ្នះ​៣ពិន្ទុ​ដូចគ្នា ព្រោះ​នៅលើកនេះ ក្រុមទាំង​​២ត្រូវ​វិលមកជួបគ្នា ខណៈការ​ជួប​គ្នា កាល​ឆ្នាំ​ ២០២០ ណាហ្គា បានស្មើ ១-១ មុន​ទៅ​ចាញ់ ភ្នំពេញក្រោន ១-០ ក្នុង​ជើង​ទី​២។ ទោះ​យ៉ាង​ណា គ្រូបង្គោល​ក្រុម​ភ្នំពេញ​ក្រោន  លោក Oleg Starynskyi បាន​អះអាង​ថា បទពិសោធ​ថ្មីៗ ដែល​ទទួល​បាន​ពី​ការ​ស្មើ​​ក្រុម​វិសាខា ៣-៣ កាល​ពី​សប្តាហ៍​មុន នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​​លោក​ កាន់​តែ​ខ្លាំង​ជាង​មុន។

    ដោយឡែក​​ជំនួប​រវាង​​ក្រុម​ម្ចាស់​ផ្ទះ អាស៊ីអឺរ៉ុប និង​សូលទីឡូអង្គរ ដែល​គ្រោង​ធ្វើ នៅថ្ងៃ​សៅរ៍នេះ ត្រូវបាន​ពន្យារ​ពេល​ហើយ។ បើទោះបីជា គណៈកម្មការ មិនទាន់បាន​កែ​ប្រែ​កម្មវិធី ប៉ុន្តែ​​ក្លិប​សូលទីឡូអង្គរ បាន​ប្រកាស នៅលើ​ផេចហ្វេសប៊ុក​របស់ខ្លួន​ថា៖​«ការ​ប្រកួត​នៅ​សប្តាហ៍ទី​១១ ទល់នឹង​អាស៊ីអឺរ៉ុប​យូណាយធីត ត្រូវ​បាន​ពន្យារពេល។ យើង​សង្ឃឹមថា អ្នកទាំង​អស់​គ្នា នៅក្នុងខេត្តសៀមរាប​ មាន​សុវត្ថិភាព​ និងសុខភាពល្អ។សូម​​អនុវត្ត​វិធាន «៣​ការ​ពារ និង ៣កុំ» និង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជ​រដ្ឋា​ភិបាល ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​​រីក​រាល​ដាល​នៃជំងឺកូវីដ-១៩»៕

  • Loading...
  • Recent Posts