• Liverpool សម្លឹងចង់ចុះហត្ថលេខាខ្សែប្រយុទ្ធ West Ham ម្នាក់មករួមក្រុម
    បាល់ទាត់អន្តរជាតិ 1 week ago 1158 Views

    បរទេស៖ ក្លឹបហង្សក្រហម Liverpool បានកំណត់គោលដៅផ្ទេរយកខ្សែប្រយុទ្ធស្លាប Jarrod Bowen របស់ក្រុមញញួរធំ West Ham ដើម្បីជំរុញបន្ថែមទៀតការពង្រឹងការវាយប្រហាររបស់ពួកគេ។

    West Ham winger Jarrod Bowen named on Liverpool transfer 'shortlist' -  Liverpool FC - This Is Anfield

    កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិ​អង់គ្លេស​រូប​នេះបានផ្លាស់មកកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ពីក្រុម Hull City កាលពី ១៨ ខែមុន​ក្នុងតម្លៃ​ខ្លួន​ប្រមាណ ១៨ លានផោនបូករួមនឹងប្រាក់ផលប្រយោជន៏ផ្សេងៗបន្ថែមទៀតប្រមាណ ៧ លានផោនទៀត។ Bowen បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏នៅផផ្នែកខាងស្តាំនៃតំបន់ប្រយុទ្ធរបស់ West Ham ដោយរកបាន ៨ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៥ ដងនៅក្របខណ្ឌ Premier League រដូវកាលមុន។

    Jarrod Bowen: West Ham sign Hull forward | Football News | Sky Sports

    បើយោងគេហទំព័រ  The Athletic បានចុះផ្សាយថា Liverpool នឹងបង្កើនឪកាសចរចារផ្ទេរយកBowen កំលុង​ពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការនៅរដូវក្តៅនេះខណៈដែល Divock Origi និង Xherdan Shaqiri ទាំងពីរនាក់និងចាកចេញពីកីឡាដ្ឋាន Anfield នោះ៕

  • Loading...
  • Recent Posts