• ខ្សែបម្រើ Man Utd ម្នាក់ចង់បន្តស្នាក់នៅក្លឹបបន្តទៀត ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបធំៗក៏ដោយ
    បាល់ទាត់អន្តរជាតិ 1 week ago 1575 Views

    បរទេស៖ ខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Donny Van De Beek ត្រូវបានគេរាយការណ៍មិនចាប់អារម្មណ៍ក្នុងចាកចេញពីទឹកដី Old Trafford នៅអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះឡើយ។

    Dimitar Berbatov sends warning to Manchester United over Donny van de Beek

    ខ្សែបម្រើអន្តរហូឡង់រូបនេះបានបង្ហាញខ្លួន៣៦ប្រកួតអោយក្រុម Manchester United សម្រាប់រដូវកាលដំបូងរបស់គេនៅទឹកដីអង់គ្លេស ដោយរូបគេអាចរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ។ ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបានផ្ទុះនូវពាក្យចរចាររាមទាក់ទងនឹងការផ្ទេរចេញពីក្លឹប Manchester United កាលពីពេលថ្មីៗកន្លងទៅ ដោយមានក្លឹបធំៗដូចជា FC Barcelona, Inter Milan និងក្លឹបធំៗមួយចំនួនទៀតបានបង្ហាញការចាប់អារម្មណ៍លើរូបគេ។

    Dutch midfielder decides on Manchester United future amid interests from  other clubs | El Futbolero US International Players

    ទោះបីជាយ៉ាងណាបើយោងទៅតាមសារព័ត៍មាន Manchester Evening News បានអោយដឹងថា Van De Beek បានបដិសេធនឹងការចាប់អារម្មណ៍អំពីសំណាក់ក្លឹបធំៗទាំងអស់នោះ ដោយរូបគេចង់ព្យាយាមប្រយុទ្ធដើម្បីកៅអីរបស់ខ្លួនទឹកដី Old Trafford នៅរដូវកាលក្រោយបន្តទៀត៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts