• Napoli ត្រៀមសម្រេចចិត្តដាក់លក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនម្នាក់ ប្រសិនបើរូបគេមិនព្រមធ្វើរឿងមួយនេះ
    បាល់ទាត់អន្តរជាតិ 1 week ago 664 Views

    បរទេស៖ បន្ទាប់ពីបង្ហាញទម្រង់លេង និងសមត្ថភាពដ៏គួរអោយចាប់អារម្មណ៏ក្នុងព្រឹត្តការណ៍ Euro ២០២០ ខ្សែប្រយុទ្ធ Lorenzo Insigne បានក្លាយជាកីឡាករដែលស្ថិតក្នុងរ៉ាដារបស់ក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុបកាន់តែខ្លាំងឡើងៗ បន្ទាប់ពីបានជួយក្រុមលោក Roberto Mancini ឈ្នះជើងឯក។

    Lorenzo Insigne - Player Profile - Football - Eurosport

    កិច្ចសន្យារបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះនឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ហើយបើយោងទៅតាមសារព័ត៍មាននៅប្រទេសអុីតាលី La Gazzetta dello Sport និង Il Corriere dello Sport, បានចុះផ្សាយថា Napoli បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ Insigne ក្នុងតម្លៃ ៣០ លានផោនក្នុងរដូវកាលដោះដូររដូវក្តៅនេះ ប្រសិនរូបគេមិនព្រមបន្តកុងត្រាថ្មីនោះទេ ដោយ Napoli មិនចង់បាត់កីឡាកររូបនេះដោយគ្មានតម្លៃខ្លួននៅរដូវក្តៅលើកក្រោយឡើយ។

    FC Barcelona linked with Lorenzo Insigne - Barca Blaugranes

    ឆ្លងកាត់ការបណ្តុះបណ្តាលជាយុវជនថ្នាលរបស់ក្លឹបបច្ចុប្បន្នវ័យ ៣០ ឆ្នាំរូបនេះ បង្ហាញខ្លួនសរុបចំនួន ៣៩២ ប្រកួត សម្រាប់​ឈុត​ធំនិងរកបាន ១០៩ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៨១ ដង៕

     

    ប្រភពព័ត៍មាន៖ Besoccer

  • Loading...
  • Recent Posts