• Banner Banner Banner Banner Banner Banner
  • ព្រឹត្តិការណ៍ប្រកួត Mobile Legends: Bang Bang លីគអាជីពដ៏ធំ នឹងបង្ហាញវត្តមានជាលើកដំបូង នៅកម្ពុជា
    កីឡាផ្សេងៗ 5 months ago 291 Views

    ឱកាស​ដ៏​អស្ចារ្យ​ និង​សំខាន់ ​មិន​ធ្លាប់​មាន ​បាន​មក​ដល់​ហើយ ​សម្រាប់​កីឡាករ​អេឡិចត្រូនិក​កម្ពុជា​ នោះគឺ​ការ​​ប្រកួត​​ជើង​ឯកលីគអាជីព​ Professional Leauge Cambodia ​2021 លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang ដ៏ធំ​បំផុត​​ លើក​ដំបូង​ នៅ​ប្រទេស​កម្ពុជា។

    អត្តពលិក​កម្ពុជា ​ធ្លាប់​តែ​ឃើញ​មាន​ការ​ប្រកួត​លក្ខណៈ​អាជីព Mobile Legends: Bang Bang: MPL នេះ នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទូទាំង​ពិភព​លោក ហើយ​ក៏​មាន​កីឡាករ​កម្ពុជា​មួយ​ចំនួន ​បានទៅ​​ចូល​រួម​ប្រកួត​ជា​បន្ត​បន្ទាប់​ផងដែរ។ ប៉ុន្តែ​​ព្រឹត្តិការណ៍​នេះ មិន​ធ្លាប់​មាន​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ទេ ដូច្នេះ​សម្រាប់​ព្រឹត្តិការណ៍​នេះ ​គឺ​ជា​ការ​ប្រកួត​លីគ​ថ្នាក់​ជាតិដ៏​ធំ និង​សំខាន់លើក​ដំបូង ​នៅ​លើ​ទឹក​ដី​កម្ពុជា។

    MPL Cambodia 2021 នឹង​ប្រមូល​ផ្តុំ​ដោយ​ក្រុម​ល្អ​ៗ និង​កីឡាករ​ឆ្នើម ​ទូទាំង​ប្រទេស​ដែល​និយម​ចិត្ត​ប្រភេទ​កីឡា​លេង​តាម​ទូរសព្ទ​ដៃ (MOBA) ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​​កាន់​តែ​ល្អ​ប្រសើរ។ ការ​បង្កើត​ឱ្យ​​មាន​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​លក្ខណៈ​អាជីព​​នេះ​ឡើង​ គឺ​​ស្រប​ពេល​ដែល​​វិស័យ​កីឡា​អេឡិចត្រូនិក​​កម្ពុជា ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ និង​ពេញ​និយម​ខ្លាំង ​ពី​​អ្នក​គាំទ្រ​ ក៏​ដូច​ជា​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡា E-Sports ស្រប​តាម​ទី​ផ្សារ​អេឡិចត្រូនិក​នៅ​កម្ពុជា​ ដែល​​កំពុង​មាន​សន្ទុះ​ខ្លាំង។

    ក្រុម​ដែល​ដណ្តើម​បានតំណែង​​ជើងឯក នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដ៏​ច្រើន​ និង​ក៏នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឱ្យ​​កម្ពុជា សម្រាប់​ទៅ​​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នា​ពេល​ខាង​មុខផងដែរ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ ព្រឹត្តិការណ៍​នេះ បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ ​ដែល​​ផ្តល់​ឱកាស​ឱ្យ​ក្រុម​​អត្តពលិក​អេឡិចត្រូនិក​កម្ពុជា​គ្រប់​ក្រុម​ទាំង​អស់​ទទួល​បាន​ឱកាស​បង្ហាញ​សមត្ថភាព​ពិត​ប្រាកដ​ ក្នុង​លក្ខណៈ​ប្រកួត​អាជីព ​ដើម្បីអភិវឌ្ឍ​​ឱ្យ​កាន់​តែ​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់​។

    លើស​ពី​នេះ​ទៀត​នោះ​ ព្រឹត្តិការណ៍ MPLCambodia 2021 ដែល​​រៀប​ចំ​​ដោយក្រុម​ហ៊ុន Moonton ហើយ​នាំ​មក​​កាន់​ទឹក​ដី​កម្ពុជា​លើក​ដំបូង ​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ Smart នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ផង​នោះ នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​​ជួយ​ជំរុញ​ឱ្យ​​វិស័យ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ ជា​ពិសេស​លើ​ប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang កាន់​តែ​រីក​ចម្រើន និង​ឈាន​ឡើងសមត្ថភាព​កាន់​តែ​ខ្ពស់​​ដើម្បី​បោះ​ជំហាន​ទៅ​លើ​ឆាក​អន្តរជាតិ។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​ជួយ​ធ្វើ​ឱ្យ​​មាន​ការ​ទំនាក់​ទំនង​កាន់​តែល្អ និង​កាន់តែ​​ស្មើ​មុខ​មាត់​ជា​មួយ​កីឡា​ផ្សេង​ៗ​ទៀត​ ដែល​ស្ថាប័ន​កីឡា​អន្តរជាតិ​ធំ​ៗ ​កំពុង​ដាក់​បញ្ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​លក្ខណៈ​អន្តរជាតិ​ទាំង​តំបន់ និង​ពិភព​លោក ​ដើម្បី​ប្រកួត​ប្រជែង ដណ្តើម​មេ​ដាយ​ដូច​កីឡា​ផ្សេង​ៗ​ទៀត​ដែរ។

    ចំពោះ​ការ​ប្រកួត MPL Cambodia 2021 ​នឹង​ប្រព្រឹត្ត​ទៅជា​៣​ដំណាក់​កាល ចំណែក​ដំណាក់កាល​​ទី​១​ គឺ​ការ​ប្រកួត​ជម្រុះ ដែល​នឹង​ត្រូវ​ធ្វើ​ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ហើយ​បន្ទាប់​ពី​រក​បាន​រក្រុម​គ្រប់ ​តាម​តម្រូវ​ការ​ហើយ ​នឹងបន្ត​​ប្រកួតវគ្គ​សន្សំ​ពិន្ទុ​ទៀងទាត់​ ចាប់​ពី​ថ្ងៃ២៨ ខែ​សីហា​ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា រួច​បន្ត​​ប្រកួត​វគ្គ​ខ្វែង​ឡើង​ផ្តាច់​ព្រ័ត្រ​ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៣ ខែ​តុលា៕

  • Loading...
  • Recent Posts