• Barcelona​ ដាក់សំណើរសុំដោះដូរ Umtiti ជាមួយខ្សែបម្រើ Man Utd ម្នាក់
    បាល់ទាត់អន្តរជាតិ 1 week ago 1298 Views

    បរទេស៖ ក្រុម Barcelona បានដាក់សំណើរដោយធ្វើកិច្ចព្រមព្រៀងដោះដូរជាមួយខ្សែការពារ Samuel Umtiti ជាមួយ និង Donny van de Beek របស់ក្រុម Man Utd យោងគេហទំព័រ Sport បានចុះផ្សាយ ។គួររំលឹក ថាក្រោយ​សម្រេចចិត្តចាកចេញពីក្លឹបAjax និង ចាប់ ផ្តើមអាជីពរដូវកាលដំបូងកីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានក្រុម Man Unitedដាក់អោយរូបគេ លេង ជាកីឡាករបម្រុង។មានន័យថាDe Beek ចូលលេងបានតែ ៤ ដងប៉ុណ្ណោះ នៅ Premier League  ខណៈ ដែលរៀមច្បងរួមសញ្ជាតិឃើញដូច្នេះក៏បានណែនាំដល់រូបគេគួរចាកចេញ​ពីទឹកដី Old Traffrod ស្របពេល Arsenal បានសម្តែងការចាប់អារម្មណ៏។

    Barcelona 'offered chance to sign Man Utd star Donny van de Beek with  Samuel Umtiti to be used as transfer makeweight'

    សម្រាប់ Umtiti មិនបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់នោះទេ ក្រោមការដឹកនាំរបស់លោកRonald Koeman​​កាលពីរដូវកាលចាស់។ ទោះបីជាទើបតែចូលរួមហ្វឹកហាត់មុនបើករដូវកាលជាមួយ Barcelona​ក្នុង​នាមកីឡាករដែលរកបានប្រាក់ចំណូលច្រើនម្នាក់ប្រចាំក្លឹប ប៉ុន្តែ Barcelonaក៏កំពុងពិចារណាដាក់​លក់កីឡាក​រ​បារាំងរូបនេះដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលកើតមានឡើងដោយសាការរីករាលដាលនៃមេរោគកូវីត-១៩។

    Barcelona Mulai Halu, Ingin Datangkan Bintang Gagal MU - GenP...

    មួយវិញទៀត Man.Utdកំពុងតែបង្កើនការចរចារផ្ទេរយក Raphael Varane ដែលជាដៃគូសមាជិកជ័យលាភី  World Cup ឆ្នាំ ២០១៨ របស់ Umtiti ហើយទន្ទឹមនឹងពេលនេះផងដែរ Umtiti កំពុង​មានទំនាក់ទំនង​ក្នុងការ​ខ្ចីជើងអតីតកីឡាករបស់ខ្លួនរូបនេះ ត្រឡប់ទៅកាន់ក្លឹបLyon វិញផងដែរ៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts