• Ronaldo បានសម្រេចចិត្តអំពីអនាគតរបស់ខ្លួនរួចហើយ
    បាល់ទាត់អន្តរជាតិ 1 week ago 6107 Views

    បរទេស៖ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តរួចហើយថាគាត់នឹងបន្តនៅក្លឹប Juventus សម្រាប់រដូវកាល២០២១/២២បន្តទៀត។

    Serie A transfers: What the big seven want and how they've spent so far –  The Athletic

    ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះបានឈានដល់កិច្ចសន្យា១២ខែចុងក្រោយរបស់ខ្លួនជាមួយនឹងក្លឹប Juventus ហើយ ដោយត្រូវបានគេជឿជាក់ថាក្លឹប Paris Saint-Germain ហើយនឹងអតីតក្លឹបរបស់គេគឺ Manchester United បានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្កាលរូបនេះ។

    Futuro Cristiano Ronaldo, stavolta ci siamo: tutto concordato, sarà addio

    ទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាមសារព័ត៍មាន Gazzetta dello Sports បានអោយដឹងថា Cristiano Ronaldo ទំនងជាចង់បន្តអាជីពរបស់ខ្លួននៅឯទឹកដី Turin មួយរដូវកាលបន្តទៀត មុននឹងសម្រេចចិត្តអំពីអនាគតរបស់ខ្លួននៅរដូវក្តៅលើកក្រោយ។ ក្លឹប Juventus ព្រមទាំងក្លឹបដទៃទៀតនៅតំបន់អឺរ៉ុបកំពុងជួបប្រទះនៅវិបត្តិផ្នែកហិរញ្ញវត្ថុដោយសារតែការរីករាល់ដាល់នៃជំងឺកូវីត-១៩ ហើយពួកគេកំពុងតែពិចារណាអំពីការកាត់បន្ថយប្រាក់ឈ្នួលកីឡាកររបស់ពួកគេ។ បច្ចុប្បន្ន Cristiano Ronaldo គឺទទួលបានប្រាក់ឈ្នួលដ៏ទៅ៤៦.៧លានផោនឯណោះក្នុងមួយឆ្នាំ ដែលវាពិតជាជះឥទ្ធិពលជាខ្លាំងដល់ក្លឹបយក្សនៅប្រទេសអុីតាលីមួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្លឹប Juventus នៅតែពិចារណាក្នុងការបន្តកុងត្រាថ្មីរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួនរូបនេះបន្តទៀត៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts