• Varane ចង់ផ្ទេរទៅកាន់ក្លឹប Manchester United ក្នុងរយៈពេលប៉ុន្មានខាងមុខនេះ
    បាល់ទាត់អន្តរជាតិ 1 week ago 458 Views

    បរទេស៖ ខ្សែការពាររបស់ក្លឹប Real Madrid កីឡាករ Raphael Varane ត្រូវគេរាយការណ៍ថាសង្ឃឹមនឹងអាចបញ្ចប់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ទឹកដី Old Trafford ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

    Varane agreement close as Man Utd overcome 'explosive row' with Real

    ក្រុមរបស់លោក Ole Gunnar Solskjaer បានដាក់ខ្សែការពារអន្តរជាតិបារាំងរូបនេះគឺជាគោលដៅចំបងរបស់ខ្លួន ខណៈដែលក្លឹប Manchester United និង Real Madrid កំពុងចរចារគ្នា ដោយគេជឿជាក់ថាកិច្ចព្រមព្រៀងមួយនេះគឺកំពុងស្ថិតនៅលើផ្លូវវិជ្ជមាន។ Varane បច្ចុប្បន្នកំពុងដើរលំហែលកាយថ្ងៃវិស្សមកាលរបស់ខ្លួនជាមួយនឹងគ្រួសារ បន្ទាប់បញ្ចប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិបារាំងនៅព្រឹត្តិការណ៍ Euro 2020 នេះនាពេលកន្លងទៅ ប៉ុន្តែបើយោងទៅតាមសារព័ត៍មាននៅប្រទេសអេស្ប៉ាញ AS បានអោយដឹងថាជ័យលាភី World Cup 2018 រូបនេះចង់បញ្ចប់កិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Manchester United ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយរូបចង់ហោះទៅកាន់ទឹកដី Manchester តែម្តង ជាជាងការវិលត្រលប់ទៅហ្វឹកហាត់ជាមួយនឹងក្លឹប Real Madrid ដើម្បីត្រៀមការប្រកួត pre-season នាពេលខាងមុខនេះ។

    Manchester United ready to make bid for Real Madrid's Raphaël Varane | Manchester United | The Guardian

    Real Madrid ត្រូវបានគេជឿជាក់ថានឹងលក់ខ្សែការពារវ័យ២៨រូបនេះនៅអំឡុងទីផ្សាររដូវក្តៅនេះ ដោយសារតែកិច្ចសន្យារបស់ Varane នៅត្រូវផុតសុពលភាពនៅ១២ខែទៀតហើយ ដោយគេជឿជាក់ថា Varane ទំនងជាមិនបន្តកុងត្រារបស់ខ្លួនជាមួយនឹងក្លឹប Real Madrid បន្តទៀតឡើយក្រោយចំណាយពេលអស់មួយទសវត្សរ៍នៅទឹកដី Bernabéu៕

     

    ប្រភពព័ត៍មាន៖ Sportsmole

  • Loading...
  • Recent Posts