• ប្រធានអូឡាំពិកក្រុងតូក្យូ មិនច្រានចោលពីការលុបចោលព្រឹត្តិការណ៍កីឡានេះ
    បាល់ទាត់អន្តរជាតិ 1 week ago 104 Views

    បរទេស៖ ប្រធាន​គណៈ​កម្ម​ការ​រៀប​ចំព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ​ឆ្នាំ​២០២០ កាលពីថ្ងៃ​អង្គារ មិន​បាន​ច្រាន​ចោល​ការ​លុប​ចោលព្រឹត្តិ​ការណ៍​កីឡា​មួយ​នេះ​នៅ​វិនាទី​ចុងក្រោយ​ឡើយ ខណៈ​ដែល​អត្ត​ពលិក​កាន់​តែ​​ច្រើន បាន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជ​មាន​​លើ​វីរុសកូវីដ ១៩ ហើយ​ក្រុមហ៊ុន​ឧបត្ថម្ភ​ធំ​ៗ​ជាច្រើនបាន​បោះ​បង់​ផែនការ​នានា​របស់​ខ្លួន ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​បើក​នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​នេះ​។

    នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ថា ព្រឹត្តិ​​ការណ៍​កីឡា​កម្រិត​ពិភព​លោក​មួយនេះ អាច​នឹង​នៅ​តែ​លុប​ចោល ឬ​យ៉ាង​ណា លោក Toshiro Muto បាន​បញ្ជាក់​ថា លោក​នឹង​រក្សា​​ការ​អង្កេត​របស់​លោក​ទៅលើ​ចំនួន​នៃ​ការ​ឆ្លង និង​ទំនាក់ទំនង​ជាមួយនឹង​គណ​កម្ម​ការ​រៀបចំ ប្រសិន​បើ​ចាំ​បាច់​។ លោក Muto បាន​ឲ្យដឹង​ថា៖ «យើង​មិន​អាច​ព្យា​ករ​ថា នឹង​មាន​អ្វី​កើត​ឡើង​ឡើយ ជាមួយនឹង​ជំនួន​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​។ យើង​បាន​ព្រមព្រៀង​គ្នាថា ដោយ​ផ្អែក​លើ​ស្ថាន​ភាព​វីរុស​កូរ៉ូ​ណា យើង​នឹង​​រៀប​ចំ​កិច្ចពិភាក្សា​៥​ភាគីម្តង​ទៀត​។ នៅ​ត្រង់​ចំណុច​នេះ ករណី​ឆ្លង​វីរុសកូវីដ ១៩ អាច​កើតឡើង ឬ​ធ្លាក់​ចុះ ហេតុនេះ យើង​នឹង​គិត​អំពីអ្វី​ដែលយើង​គួរ​ធ្វើ នៅបេល​ដែល​ស្ថាន​ភាព​កើន​ឡើង​»​។

    អូឡាំពិកក្រុងតូក្

    ករណី​ឆ្លង​កូវីដ​ ១៩ កំពុង​តែ​កើន​ឡើង​ក្នុង​ទីក្រុង​តូក្យូ ហើយ​ព្រឹត្តិការណ៍​អូឡាំពិក ដែល​ត្រូវ​បានពន្យារ​ពេល​កាលពី​ឆ្នាំមុន ដោយ​សារ​តែ​ការ​ឆ្លង​រាតត្បាត នឹង​ត្រូវ​រៀប​ចំឡើ​ង​ដោយ​មិន​អនុ​ញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្ស​នា​ឡើយ​។ បច្ចុប្បន្ន មាន​ករណី​ឆ្លង​ចំនួន​៦៧នាក់​លើ​អត្ត​ពលិក​អូឡាំពិក ហើយ​គិត​ត្រឹម​ពេល​នេះ ជប៉ុន មាន​ករណី​ឆ្លង​សរុប៨៤ម៉ឺននាក់ និង​ស្លាប់​១៥.០៥៥នាក់៕

     

    ប្រភព​ព័ត៌​​មាន៖ Channel News Asia

  • Loading...
  • Recent Posts