• ក្លិប Everton បំពេញការនាំយក Townsend ក្នុងកិច្ចសន្យា២ឆ្នាំ
    បាល់ទាត់អន្តរជាតិ 1 week ago 473 Views

    បរទេស៖ ក្លិប​ទូក​ក្តោង Everton បាន​ចុះហត្ថលេខា​ជាមួយនឹង​អតីត​ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អង់គ្លេស Andros Townsend ក្នុង​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំ​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃ​អង្គារ​។ Townsend វ័យ​៣០ឆ្នាំ បានក្លាយ​ជា​កីឡាករ​ដែល​​មិន​ជាប់​កិច្ច​សន្យា​ជាមួយនឹងក្លិប​ណា​ទាំង​អស់ ក្រោយ​ពីកិច្ច​សន្យា​របស់​គេ​ជាមួយនឹងក្លិប Crystal Palace បាន​ផុត​កំណត់កាលពី​រដូវកាល​មុន​។

    ការផ្ទេរទៅ​កាន់ក្លិបមានមូលដ្ឋាននៅ Merseyside មួយនេះ នឹង​ជួយ​ឲ្យ Townsend ធ្វើ​ការ​ម្តង​ទៀត​ក្រោម​ការដឹកនាំ​របស់គ្រូបង្វឹកថ្មី​នៃក្លិប Everton លោក Rafael Benitez ក្រោយពី​បាន​លេង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ នៅក្លិប Newcastle​។ Townsend បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្ញុំ​គិត​ថា គ្រប់គ្នាស្គាល់ក្លិប Everton​។ នេះ​គឺ​ជា​ក្លិប​​កីឡា​បាល់​ទាត់ដ៏​ធំ​មួយ​ មានមហិច្ឆតា និង​ជាក្លិបដែលកំពុង​ព្យា​យាម​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​វិញ និង​លើស​ពី​នេះ​។

    ខ្ញុំ​នឹង​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ដើម្បី​ជួយ​ដល់​ក្លិប​នេះ​»​។ ការ​តែង​តាំង​លោក Benitez ជាគ្រូបង្វឹក បាន​នាំ​ឲ្យអ្នក​គាំទ្រ Everton មិន​ពេញ​ចិត្ត ដោយ​សារ​តែ​គ្រូបង្វឹក​រូបនេះ ធ្លាប់​ដឹក​នាំក្លិប​ជា​គូ​បដិបក្ខ​គឺ Liverpool​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Townsend បាន​និយាយ​ថា៖ «លោក Rafa គឺ​ជា​គ្រូបង្វឹក​ពោរពេញដោយ​បទពិសោធ​។ គាត់​បាន​ធ្វើការ​ងារ​ជាច្រើន​លើ​ផ្នែក​បច្ចេក​ទេស​លើ​ទីលាន​ហ្វឹកហាត់​»៕

     

    ប្រភព​ព័ត៌​មាន៖ Channel News Asia

  • Loading...
  • Recent Posts