• លោក Gabriel Heinze ត្រូវបានក្លឹប Atlanta United បណ្តេញចេញពីតំណែងគ្រូបង្វឹក
    បាល់ទាត់អន្តរជាតិ 2 weeks ago 1153 Views

    បរទេស៖ អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Man United លោក Gabriel Heinze ត្រូវបានក្លឹប Atlanta  Utd នៅលីកកំពូល​សហរដ្ឋអាមេរិក​ MLS ​បញ្ចប់​តំណែងពីគ្រូបង្វឹកផ្លូវការណ៏ហើយនៅថ្ងៃច័ន្ទនេះ ។ការសម្រេចចែកផ្លូវគ្នា​សម្រាប់ក្លឹបដែលមាន​មូល​ដ្ឋាន​នៅ​ភាគ​ខាង​កើត​សហរដ្ឋអាមេរិកមួយនេះបានកើត​មាន​ឡើង​បន្ទាប់ពី​អ្នក​ចាត់ការទូទៅសញ្ចាតិអាហ្សង់ទីនវ័យ ៤៣ ឆ្នាំរូបនេះបានដឹកនាំក្លឹបឈ្នះការប្រកួតតែ ២ លើកគត់ក្នុងចំ​ណោម​ការ​ប្រកួត​​សរុប ១៣ដងរបស់ខ្លួន ខណៈក្លឹបកំពុងឈរនៅលេខរៀងទី ១០ក្នុងតារាង។

    Gabriel Heinze out as Atlanta United Head Coach - Dirty South Soccer

    ជំនួយការគ្រូបង្វឹកលោក Rob Valentino នឹងត្រូវចូលកាន់កាប់មូលដ្ឋានបណ្តោះអាសន្ន។អាត្លង់តាដែលបានឈ្នះពាន​រង្វាន់ MLS នៅឆ្នាំ ២០១៨ ក្នុងរដូវកាលទី ២ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាៈ មានបញ្ហាជាច្រើនទាក់ទងនឹ​ងភាព​ជាអ្នកដឹកនាំប្រចាំថ្ងៃរបស់ក្រុម”នាំឱ្យមានការបណ្តេញលោក Heinze ចេញ។ ។កាលពីពេលថ្មីៗនេះ​ផងដែរHeinze បាន​ទទួលរងការរិះគន់ដែលបញ្ជាអោយខ្សែប្រយុទ្ធ Josef Martinez ទៅហ្វឹកហាត់ផ្សេងពីមិត្តរួមក្រុម។

    On This Day in 2007 - Gabriel Heinze's Liverpool move comes

    អតីតខ្សែការពាររបស់ក្លិប Real Madrid, Paris St-Germain និង Roma រូបនេះត្រូវបានតែងតាំងនៅខែធ្នូក្នុងនាម​ជា​គ្រូបង្វឹកជំនួសលោក Frank de Boer​ ដែលបានចាកចេញពីក្លឹប កាលពី​ខែកក្កដា​បន្ទាប់ពីដឹកនាំក្រុមមិនបាន​ល្អដូច​គ្នាផ​ង​ដែរ ។ Heinzeធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិអាហ្សង់ទីនបាន ៧២ ដងនិងធ្លាប់ជួយអោយMan. United ឈ្នះជើងឯក Premier League ក្នុងឆ្នាំ ២០០៧ និងបានផ្លាស់ទៅលេងនៅលីកកំពូលសហរដ្ឋអាមេរិកក្រោយចាយពេល ៣ ឆ្នាំនៅ ក្លឹបVelez Sarsfield ៕

     

    ប្រភពព័ត៍មាន៖ BBC

  • Loading...
  • Recent Posts